លោកអភិបាលខេត្តស្ទឹងត្រែងដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងទ័ព១៩៥៣-២០១៩

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកក្តឹក ឆ្នាកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តស្ទឹងត្រែង បានប្រារព្វពិធីអបអរសាទរ​ខួប អនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរ:ភូមិន្ទ និងបំពាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ។

ក្នុងឱកាសអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី៦៦  នៃពិធីបុណ្យឯករាជ្យជាតិ មានការអញ្ចើញចូលរួមជាកិត្តិយស លោកអភិបាលនៃគណ:អភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងខេត្តទាំងមូល រួមទាំងសាលាក្រុង ស្រុក មេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹងប្រជាពលរដ្ឋគ្រប់រូបនៅចងចាំមិនភ្លេចនូវ ព្រះមហារាជបូជនីយកិច្ចដ៏មុះមុត អង់អាច ដើម្បីទាមទារបាននូវឯករាជ្យជូនជាតិ មាតុភូមិកម្ពុជា ពីអាណានិគមន៍និយមបារាំងសេស។ ព្រះអង្គបានលះបង់នូវព្រះកាយពលសព្វបែបយ៉ាង ដើម្បីធានានូវការទាមទារឯករាជ្យជាតិ ជូនជាតិរបស់ព្រះអង្គ។

នៅទីបំផុត ក្នុងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជាទទួលបាននូវឯករាជ្យជាតិពេញលេញ ក្រោមស្នាមព្រះហស្ថដ៏ឧត្តុងឧត្តុមនៃសម្តេច ព្រះបិតា ឯករាជ្យជាតិ ក្រោយព្រឹត្តិការណ៍ដ៌វិសេសវិសាលនេះមក កម្ពុជាហៅខ្លួនឯងថា “ព្រះរាជអាណាចក្រកម្ពុជា”អច្ឆរិយ:។

ក្នុងពិធីអបអរសាទរ​ខួប អនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្តបានបំពាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ដល់បុព្វបុរសយើងដើម្បីបញ្ចប់ពិធីតាមផែននីមួយ ៗ តាមលំដាប់ថ្នាក់ផងដែរ ៕  ដោយ ៖មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print