ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និង បារាំងនៅថ្ងៃនេះ នឹងជួបពិភាក្សាជាមួយ លោក កឹម សុខា

ចែករំលែក៖

ភ្នំពេញ៖ រំលងតែមួយថ្ងៃប៉ុណ្ណោះ ដែលតុលាការសម្រេចកែប្រែកាតព្វកិច្ចមួយចំនួន ធ្វើអោយលោកកឹម សុខា មានសិទ្ធិចាកចេញពីផ្ទះបាន ក៏អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ជួបពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និង បារាំង ។ នេះបើតាមលោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យ លោក កឹម សុខា ថ្លែងប្រាប់សារព័ត៍មាននៅមុននេះបន្តិច ។
ទោះបីយ៉ាងណា លោក មុត ចន្ថា បដិសេធមិនធ្វើអត្ថាធិប្បាយ ចំពោះជំនួបនេះ នឹងពិភាក្សាពីរឿងអ្វីនោះទេ។
តាមគម្រោង នៅវេលាម៉ោង១០៖៣០នាទី លោក កឹម សុខា នឹងជួបជាមួយលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ។ នៅវេលាម៉ោង២៖៣០នាទីរសៀល លោក កឹម សុខា នឹងជួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា តាមកំណត់។ ដោយទីកន្លែងជំនួប គឺ ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ជាមួយគ្នានេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់សារព័ត៍មានថា៖ លោក កឹម សុខា ត្រូវអនុវត្តកាតព្វកិច្ច បើពុំនោះទេ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួនបាន ។

លោក គឹម សន្តិភាព ថ្លែងយ៉ាងដូច្នេះថា “អ្វីដែលលោក កឹម សុខា ត្រូវធ្វើគឺបន្តអនុវត្តអោយបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនដែលកំណត់ដោយចៅក្រមស៊ើបសួរ បើពុំនោះទេចៅក្រមស៊ើបសួរអាចសម្រេចឃុំខ្លួនបាន យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ” ។
ហេតុនេះទាំងលោក កឹម សុខា និង អ្នកដទៃ ត្រូវយល់អំពីបញ្ហានេះ និង ជៀសវាងសកម្មភាពណាដែលប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ និងកាតព្វកិច្ចដែលត្រូវអនុវត្ត។
មជ្ឈដ្ឋានខ្លះបានលើកឡើងថា៖ លោក កឹម សុខា ដេកផ្ទះ ឈ្នៈឯង ផ្ទុយពីមេឧទ្ទាម ទណ្ឌិត សម រង្សុី និងបរិវារ ធ្វើរដ្ឋប្រហារផ្តួលរលំរដ្ឋាភិបាល ឈានដល់បរាជ័យដ៏អាម៉ាស់ ក្លាយជាជនក្បត់ជាតិ ក្បត់ប្រជារាស្រ្ត ផ្តួលរលំរបបរាជានិយម ធ្វើអោយអាជីពនយោបាយត្រូវបានបញ្ចប់ និងការបោកប្រាស់អង្គាសលុយក្រៅប្រទេសអាចធ្លាក់ចុៈនូវជំនឿដ៏គំហុក។


ប្រភពខ្លះបានអោយដឹងថា៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកស្រី មូរ សុខហួរ ចេញពីប្រទេសម៉ាឡេសុី ទៅកាន់ប្រទេសទី៣។ ដោយឡែក ទណ្ឌិត សម រង្សុី នឹងទៅប្រទេសបារាំងវិញនៅថ្ងៃទី១៣ វិច្ឆិកា៕ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print