សត្វ​ផ្សោត​មួយក្បាលងាប់ដោយជាប់មងអ្នកនេសាទទៀតហេីយ

ចែករំលែក៖

ខេត្ត​ក្រចេះ៖ សត្វ​ផ្សោត​ញី​មួយ​ក្បាលបានជាប់មងអ្នកនេសាទបណ្តាលអោយងាប់​ គួរសោកស្តាយណាស់បាត់បង់ធនធានត្រីប្រភេទដ៏ក្រមមួយនេះ​ ។

អ្នកនេសាទ​រាយការណ៍ប្រាប់សមត្ថកិច្ចមកថា​ បាន​ឃើញ​​ងាប់ក្នុងទឹកនៃផ្នែកអន្លង់​ព្រះ​សង្ឃ​ ស្ថិត​ក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ នៅថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ម្សិលមិញ​ ។

មន្ត្រី​ផ្នែកកោសល្យ​វិច័យ​​អង្គការ WWF​ អះអាងថា​  បន្ទាប់ពី​បាន​ពិនិត្យ​ឃើញ​ថា​ នេះជាសត្វ​ផ្សោត​ញី​ មាន​ទម្ងន់ ១១០ គីឡូ​ក្រាម និង​ប្រវែង​២២៧សង់ទី​ម៉ែត្រ ។  មន្ត្រី​ថា​ ងាប់ដោយសារជាប់ការរាយមង​របស់អ្នក​នេសាទ​  ។

មន្ត្រី​បញ្ជាក់​ថា​​ សត្វ​ផ្សោត​មានតែរស់​នៅ​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ ហេីយបានកំពុងគំរាមកំហែង​ពីឧបករណ៍អ្នកនេសាទដែលបានលួច​រាយក្នុងតំបន់ហាមឃាត់​ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print