លោក ឃួង ស្រេង ៖ រយៈពេល៣ថ្ងៃនៃព្រះ រាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋមកដើរលេងកម្សាន្ដនៅភ្នំពេញ ប្រមាណ៥លាន៥ សែន នាក់ជាមួយនឹងសន្តិសុខល្អ ប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកឆ្នាំ២០១៩នេះ បានបញ្ចប់ទៅ ដោយរលូន និងទទួលបាននូវភាពជោគជ័យ ជាមួយនឹងសន្តិសុខល្អ ប្រសើរ ដោយក្នុងរយៈ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ មាន ប្រជាពលរដ្ឋមកដើរលេងកម្សាន្ដនៅភ្នំពេញ ប្រមាណ៥លាន៥សែននាក់។

នេះបើតាមការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការសុំច្បាប់បើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធម៉ុខ កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ឲ្យថា សម្រាប់បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បំណែ្តតប្រទីបសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩នេះ សម្រាប់ថ្ងៃទី១ មានមនុស្សមកដើរលែងកម្សាន្ដ ប្រមាណ ជាង៥៥ម៉ឺននាក់ ហើយសម្រាប់ថ្ងៃទី២មានមនុស្ស មកដើរលែងកំសាន្តមានចំនួនប្រមាណ១លាន ៥សែន។ ដោយឡែក សម្រាប់ថ្ងៃទី៣វិញ មាន មនុស្សមកដើរលែងកំសាន្ត ប្រមាណជាង៣លាននាក់ ហើយបើសរុប៣ថ្ងៃនៃព្រះរាជពិធីនេះមានប្រជាពលរដ្ឋមកដើរលែងកំសាន្តចំនួនប្រមាណ៥លាន៥សែននាក់។

លោក ឃួង ស្រេង បានបន្តទៀតថា សម្រាប់ កិច្ចការងារការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីនេះយើងអនុវត្តការងារបានល្អប្រសើរ បង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ ។ ជាងនេះទៅទៀតការទុកដាក់សម្រាមនៅឆ្នាំនេះក៏មានលក្ខណៈកាន់តែល្អប្រសើរផងដែរ ដោយសារតែប្រជាពលរដ្ឋរបស់យើងមានការយល់ដឹងច្រើន ចេះទុកដាក់សម្រាមក្នុងធុងនិងកញ្ឆេរបានត្រឹមត្រូវ ។ នេះជាការបញ្ជាក់ភាពស៊ីវិល័យរបស់ប្រជាពលរដ្ឋកម្ពុជា ខណៈដែលសេដ្ឋកិច្ចប្រទេសជាតិចេះតែកើនឡើងជាលំដាប់។

សូមបញ្ជាកថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក គឺព្រះរាជពិធីបុណ្យប្រចាំឆ្នាំដ៏ធំរបស់កម្ពុជាមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃ១៤កើត១៥កើតនិងថ្ងៃ១រោចខែកត្តិក ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវហើយបានឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់សុខសន្តិភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាល ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print