ជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ : បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងធ្វើដំណើពេញទំហឹងបណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្តអូសម៉ូតូជាង១០០ម៉ែត្រម្ចាស់ម៉ូតូរងរបួសធ្ងន់

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៩:១៥នាទីយប់ថ្ងៃទី ១៤ខែវិច្ឆិកាឆ្នាំ ២០១៩តាមបណ្ដោយផ្លូវ២០០៤ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហីុយានដាយពណ៍សមិនមានស្លាកលេខបើកបដោយបុរសពីនាក់ម្នាក់ជាកុងឡានចំណែលម្នាក់ទៀតជាព្រូឡាន
ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ក្នុងទិសដៅពីកើតទៅលិចលុេះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1L-4067បើកបរដោយបុរសម្នាក់ឯងចេញពីផ្លូវលំក្នុងទិសដៅពីត្បួងទៅជើងយ៉ាងលឿនក៏ជ្រុលទៅបុករថយន្តកំពុងធ្វើដំណើរពេញទំហឹងផ្នែកខាងស្ដាំពីចំហៀងរថយន្តបណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តអូសជាង១០០ម៉ែត្រចំណែកជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យខ្ញុំភ្លាមៗរថយន្តបង្កព្យាយាមបើករត់គេចតែត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់រថយន្តបានតែម្ចាស់គេចខ្លួនបាត់ស្រមោលនៅតែព្រូឡាននៅកន្លែងកើតហេតុ

ទីបំផុត​ភាគីទាំងសងខាងបានបញ្ចប់ក្រោមការនិយាយសម្របសម្រួលគ្នា​ដោយមានការដឹងឮពីសមត្ថកិច្ចមូលដ្ឋាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print