ភ្នំពេញ:នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ( ខ.ភ. ម)នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានអនុញាតិឲ្យលោកវរសេនីយ៍ទោ ម៉ាក រ៉ាហ្សាហ្វីនដ្រាណាលី (Marc Raza fin dranaly)អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា មាននិវេស្សនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាម និងលោកវរសេនីយ៍ ទោ សេបាស្ទៀន គែល ( Sebastien Kail ) ប្រធានប្រធានបេសកកម្មសហប្រតិបត្តិការ ផ្នែកការពារបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅអគ្គបញ្ជា ការដ្ឋាន( ខ.ភ.ម) ដើម្បីបន្តការងារពង្រឹងពង្រីកកិច្ចសហប្រតិ បត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា -បារាំង ឲ្យកាន់តែប្រសើរ ក្នុងឱកាសដែលលោកមកបំពេញការងារកម្ពុជា ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ នឹងថ្នាក់ដឹកនាំអគ្គមេបញ្ជា ការ( ខ.ភ.ម) សំដែងការស្វាគមន៍យ៉ាងកក់ក្តៅ បំផុតចំពោះវត្តមានលោកវរសេនីយ៍ ទោ ប្រធានការិយាល័យអនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា និងលោកវរសេ នីយ៍ទោ ប្រធានបេសកកម្មសហប្រតិបត្តិការនិងការពារបារាំង ប្រចាំកម្ពុជា ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលការងាររបស់លោកអនុព័ន្ធយោធា និងលោកប្រធានបេសកកម្មការពារបារាំង ក្នុងអាណត្តិបេសកកម្មការទូតយោធារបស់លោកធ្វើឱយទំនាក់ ទំនងកិច្ចសហប្រតិបត្តិការ ដ៍ល្អជាមួយ (ខ.ភ.ម) ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់សំដែងនូវអំណរគុណចំពោះ រដ្ឋាភិបាល និងកងទ័ពនៃសាធារណរដ្ឋបារាំង ជានិច្ចជាកាល តែងបានជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី សម្ភារ ថវិកា និងផ្នែកបច្ចេកទេស ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់ (ខ.ភ.ម) រហូតមកនៅកម្ពុជា និងនៅប្រទេសបារាំង ។ មានជាអាថ៌ការជួយបណ្ដុះបណ្ដាលនាយទាហានសកម្ម នៅសាលានាយទាហានសកម្ម(ខ.ភ.ម) ការជួយបណ្ដុះបណ្ដាលកងក ម្លាំងផ្នែកច្បាប់ដល់កងរាជអាវុធហត្ថ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា និងជួយលើផ្នែកបច្ចេកទេសផ្សេងៗដទៃទៀតជា ច្រើន សំដៅជួយឲ្យ(ខ.ភ.ម)មានគ្រប់លទ្ធភាពក្នុងការពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពរឹងមាំ ។
លោកវរសេនីយ៍ទោ ម៉ាក រ៉ាហ្សាហ្វីនដ្រាណាលី សំដែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនៃ(ខ.ភ.ម) ដែលក្នុង រយៈពេលនៃអណត្តិកាទូតយោធារបស់លោក នៅកម្ពុជា កន្លង មកនេះ ថ្នាក់ដឹកនាំ(ខ.ភម)គ្រប់លំដាប់ថ្នាក់បង្កគ្រប់លក្ខណៈសម្បត្តិ ជំរុញឲ្យបេសកម្មការទូតយោធា របស់លោកនៅកម្ពុជា ទទួលបានជោគជ័យ ។
លោកវរសេនីយ៍ទោ ម៉ាក រ៉ាហ្សាដ្រាណាលី បញ្ជាក់ថា: កម្ពុជា គឺជាប្រទេសមួយដែលមានការនិយាយនិងប្រើប្រាស់ភាសាបារាំង តាំងពីយូរណាស់មកហើយ លោកចង់បន្តពង្រឹងពង្រីកនិងការបណ្ដុះបណ្ដាលផ្នែកភាសាបារាំងនេះ ឱ្យដល់កម្ពុជាបន្តទៀត ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងឲ្យកាន់តែល្អជាមួយ(ខ.ភម) ។ បន្ទាប់ពីនេះភាគីកងទ័ពបារាំងនឹងនៅតែបន្តទំនាក់ទំនងជាមួយកងទ័ពកម្ពុជា ក្នុងការជួយដល់នៅការរៀបចំសរសេរសៀវភៅសការពារជាតិ ដែលការសរសេរសៀវភៅសនេះ បារាំងមានការចាប់អារម្មណ៍ខ្លាំងណាស់ ដូច្នេះស្នើសុំកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា ដើម្បីផ្លាស់ប្ដូរនៃការរៀបកិច្ចប្រជុំដែលអាចធ្វើឡើងនៅប្រទេសកម្ពុជា ឬនៅប្រ ទេសបារាំង ទាក់ទងទៅនឹងរបៀបសរសេរ និងការរៀបចំយុទ្ធ សាស្ត្រមួយចំនួន ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ ៕ សុខដុម