បញ្ហាប្រាក់ចំណាយលើយោធា នៃនាក់ទំនងអាមេរក-កូរ៉េខាងត្បូង ប្រេះឆា 

ចែករំលែក៖

ទំនាក់ទំនងយ៉ាងល្អក់ល្អើន រវាងអាមេរិក និងកូរ៉េខាងត្បូង មានសញ្ញាមិនល្អ ក្រោយពេល លោកត្រាំ ដាក់បន្ទុកធ្ងន់ទៅលើកូរ៉េខាងត្បូង ឲ្យចំណាយប្រាក់រាប់ពាន់លានដុល្លារ ចិញ្ចឹមទាហានអាមេរិកឈរជើងនៅកូរ៉េខាងត្បូង​។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក​ Mark Esper ​បានទៅដល់កូរ៉េខាងត្បូង កាលពីថ្ងៃទី​១៥ខែវិច្ឆិកា ​ដើម្បីស្វែងរក​សំឡេងរួមគ្នា​នៅ ស្តីពីប្រាក់ចំណាយសម្រាប់យោធាអេមរិក ឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង តាមការចង់បានរបស់ប្រធានាធិបតីដូណាលត្រាំ​។

ប្រធានាធិបតី ដូណាល់ ត្រាំ បានទាមទារកូរ៉េខាងត្បូង ចំណាយប្រាក់ទាំងអស់សម្រាប់កម្លាំងទាហានអាមេរិក ឈរជើងនៅក្នុងប្រទេសនេះ គឺប្រាក់ចំណាយកើនឡើងដល់​៥០០ភាគរយ​នៅក្នុងឆ្នាំ​២០២០​។

សារព័ត៌មាន CNN ​បានដកស្រង់សំដីមន្ត្រីអាមេរិកបានលើកឡើងថា ការទាមទា ខាងលើ ធ្វើឲ្យ​មន្ត្រីក្រសួងការពារជាតិ ខឹងសម្បាយ៉ាងខ្លាំង​​ បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ​និងសាធារណៈរដ្ឋ ពីការប្រេះឆាទំនាក់ទំនងដ៏ល្អរវាងអាមេរិក និងកូរ៉េខាងត្បូង ។

ចំណែករដ្ឋាភិបាលទីក្រុងសេអ៊ូលវិញ​បង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ ហើយមន្ត្រីកូរ៉េខាងត្បូង បានដាក់សំណួរដល់អាមេរិក ថានៅរក្សាការសន្យាចំពោះសម្ពន្ធមិត្តដែរឬទេ។ តើលោកត្រាំអាចដកទាហានចេញដែរឬទេ បើកូរ៉េខាងត្បូង មិនព្រមចំណាយប្រាក់តាមការចងបានរបស់លោកត្រាម​។

នយោបាយអាត្មានិយមគិតតែពីផលប្រយោជន៍របស់ខ្លួនឯង របស់ប្រធានាធិបតីដូណាលត្រាំកំពុងតែធ្វើឲ្យសម្ពន្ធមិត្តអស់ទំនុកចិត្ត។ ជាមួយគ្នានោះដែរ កូរ៉េខាងត្បូង បានគិតគូពីយុទ្ធសាស្ត្រការពារដោយខ្លួនឯង ប្រើសិនបើលោកត្រាំបង្ខំឲ្យចំណាយប្រាក់ទៅលើកម្លាំងទាហានអាមរិកនោះ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print