ប៉ុងសម្លាប់ខ្លួនដោយចងក តែមិនស្លាប់ត្រឹមរបួស ដេកចាំរថយន្តមកដឹកទៅសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានមកសម្រចចិត្តចងកសម្លាប់ខ្លួននៅក្នុងវត្តជម្ពូវន្ត​ ភូមិជម្ពូវន្ត១​ សង្កាត់ចោម ចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរសៀល​ ថ្ងៃទី២០​ ខែវិច្ឆិកាឆ្នាំ​២០១៩​ តែមិនបានសម្រេចដោយធ្លាក់ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះជាមនុស្សប្រុសអាយុប្រហែល៣០ឆ្នាំ​ មិនស្គាល់អត្តសញ្ញាណទេ​ ពាក់អាវខ្មៅ​ ខោខ្មៅ​ មានស្ពាយការបូបខ្មៅមួយទៀតផងដែរ ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេមិនដឹងជនរងគ្រោះមកពីណាទៅណា​ ស្រាប់តែយកក្រមាមកចង.កផ្ជាប់និងដេីមអង្កាញ់កម្ពស់ប្រហែល៣ម៉ែត្រ​ ស្រាប់តែធ្លាក់ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់​ ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចចុះមកអន្តរាគមន៍។

យេីងសង្កេតឃេីញថា​ ពលរដ្ឋបានរិះគន់ក្រុមរថយន្តសង្គ្រោះមិនថា​ ស្ថាប័ណ្ណរដ្ឋ​ រឺឯកជន​ នោះទេ​ ដោយជនរងគ្រោះនីរងចាំអស់ រយះពេលជាច្រេីនម៉ោងតែមិនឃេីញក្រុមរថយន្តសង្គ្រោះមកទទួលយកទៅសង្គ្រោះនោះទេដោយទុកនរងគ្រោះដេកដួលដកដង្ហេីមចង្រិតរឺទុកអោយជនរងគ្រោះស្លាប់ទេីបមកទទួល។ តេីនេះជាវិជ្ជាជីវរបស់ក្រុមរថយន្តសង្គ្រោះរឺយ៉ាងណា៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print