ខេត្តស្វាយរៀង៖កម្មការិនីម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាមបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងបុគ្គលិកកម្មការិនីចោមរោមមើលនៅក្នុងរោងចក្រមួយកន្លែង ស្ថិតភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៦នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ស្ថិតភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
កម្មករបម្រើការងារជាមួយជនរងគ្រោះបានបង្ហើបឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ ភូមិព្រៃឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រុំ ហើយកម្មការិនីរងគ្រោះនេះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលំអរគ្រប់ប្រភេទ «ធី វ៉ាយ អេឡិកទ្រិក ឯ.ក»។ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់ថា ករណីនេះ ជាករណីឃាតកម្ម ឬយ៉ាងណានោះទេ រង់ចាំការស្រាវជ្រាវបន្ត។
ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងមិនអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មាន ទៅផ្តិតយករូបភាពក្បែរសាកសពនោះទេ។
ចំណែកឯនៅខាងក្រៅរោងចក្រវិញមានកម្មករ កម្មការិនី ប្រជាពលរដ្ឋចោមរោមមើលយ៉ាងច្រើនកកកុញ ដើម្បីរង់ចាំមើលសមត្ថកិច្ចចាប់ជនដៃដល់ មកផ្តន្ទាទោសទៅតាមច្បាប់អោយខានតែបាន ៕