ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃសៅរ៍ ១២ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបប្រជាពលរដ្ឋបានប្រទះឃើញ បុរសម្នាក់ដេកស្លាប់ក្នុងទឹកស្រះ ក៏បានរាយ ការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព ទើបដឹងថាជននេះជាជនសង្ស័យ ដែលសម្លាប់នារីកម្មការិនីជាសង្សារនៅ រោងចក្រ «ធី វ៉ាយ អេឡិចទ្រិក» ស្រុកស្វាយទាប បាន១ថ្ងៃហើយ ដោយ ទំនងជាដឹងថារត់ទៅណាមិនរួច ក៏មកធ្វើអត្ត ឃាតលោតទឹកសម្លាប់ខ្លួនតែម្តងទៅ។
សមត្ថកិច្ចបានរំលឹកថា មានការភ្ញាក់ ផ្អើលដល់អ្នកធ្វើដំណើរនិងបុគ្គលិកកម្មការិនីចោមរោមមើលនៅក្នុងរោងចក្រមួយ កន្លែង ស្ថិតភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសារកម្មការិនីម្នាក់ ដេកស្លាប់មានឈាមហូរ គួរឲ្យតក់ស្លុតសង្ស័យជាអំពើឃាតកម្ម។
ហេតុការណ៏នេះបានកើតឡើងនៅ វេលាម៉ោង៦នាទីព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ស្ថិតភូមិដើមពោធិ៍ ឃុំកណ្តៀង រាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
កម្មករបម្រើការងារជាមួយជនរងគ្រោះបានបង្ហើបឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ ភូមិព្រៃ ឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ហើយកម្មការិនីរងគ្រោះនេះ បម្រើការនៅរោងចក្រផលិតអំពូលភ្លើងលំអរគ្រប់ ប្រភេទ «ធី វ៉ាយ អេឡិចទ្រិក ឯ.ក»។
ទោះជាយ៉ាងណា នៅពេលនោះសមត្ថកិច្ចក៏មិនទាន់បញ្ជាក់ប្រាប់ថា នេះជាករណីឃាតកម្ម ឬយ៉ាងណានោះទេ ដោយរង់ចាំស្រាវជ្រាវបន្តសិន។
ចំណែកឯនៅខាងក្រៅរោងចក្រវិញ មានកម្មករ កម្មការិនី ប្រជាពលរដ្ឋចោម រោមមើលយ៉ាងច្រើនកកកុញ ដើម្បីរង់ចាំមើលសមត្ថកិច្ចចាប់ជនដៃដល់ មក ផ្តន្ទាទោសទៅតាមច្បាប់បានដែរ ឬទេ?
ជ នសង្ស័យឈ្មោះ នាង ក្រឹម អាយុ២៤ឆ្នាំ រស់ក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចសង្ស័យថា ឈ្មោះ នាង ក្រឹម ក្រោយពីធ្វើឃាតស្រ្តីខាងលើរួចហើយ ដោយគិតថារត់ទៅណាមិនរួច ព្រោះសមត្ថកិច្ចតាម ប្រមាញ់កិតៗ ក៏សម្រេចចិត្តលោតទឹក ស្រះសម្លាប់ខ្លួនតែម្តងទៅ៕ យឹម សុថាន