ភ្នំពេញ៖ បុរសជាកម្មករឃ្លាំងក្រណាត់ម្នា ក់ត្រូវបានគេប្រទះឃេីញចង.កសម្លា ប់ខ្លួនជាប់និងកាំជណ្តេីរឡេី ងបន្ទប់ជួលដែលទេីបនិងមកជួលស្នា ក់នៅបាន២ថ្ងៃបង្កការភ្ញាក់ផ្អេី លកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៩ ស្ថិតនៅតាមជណ្តើរផ្លូវឡើងផ្ទះជួ ល ផ្លូវលំ ក្រុម២ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ដោយសង្ស័យវង្វេងស្មារតីខណះប្រេី ប្រាស់គ្រឿងញៀនញឹកញាប់ពេក។
សពជនរងគ្រោះមានឈ្មោះ ជា សុខនី ភេទប្រុស អាយុ៣២ឆ្នាំ កម្មករឃ្លាំងក្រណាត់ ស្នាក់នៅក្នុងភូមិកើតហេតុ មានប្រពន្ធឈ្មោះ វឿន សុភ័ស្ត អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ទើបមកជួលបន្ទប់ជាន់លើ ផ្ទះកើតហេតុ បាន២ថ្ងៃ មានស្រុកកំណើត ភូមិកោះកៅ ឃុំកោះកៅ ស្រុកល្វឯម ខេត្តកណ្តាល ។ គ្រួសារខាងលើ មានកូនប្រុសម្នាក់ អាយុ៦ឆ្នាំ រស់នៅជាមួយជីដូនឯស្រុកកំណើត ។
តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធ បានឲ្យដឹងថា គាត់បានរៀបការនឹងគ្នាអស់រយៈពេ លជាង៧ឆ្នាំមកហើយ មានកូនប្រុសម្នាក់ជាចំណងស្នេហ៍ ហើយដើម្បីសម្រួលដោះបន្ទុកក្នុ ងគ្រួសារ ក៏បាននាំគ្នាមកទីក្រុងភ្នំពេញ ដោយធ្វើការងារជាកម្មករ ក៏ប៉ុន្តែតាំងពីនាំគ្នាមក ស្នាក់អាស្រ័យ របរការងារ នៅរាជធានីភ្នំពេញ អស់រយៈពេលជាង៣ឆ្នាំមកហើយនេះ ប្តីចេះឈ្លក់វង្វេងនឹងល្បែងគ្រឿ ងញៀន ផឹកសុី ជារឿយៗ តែងតែដាសតឿន អប់រំ បញ្ឈប់ល្បែងអស់ទាំងនេះ តែប្តីមិនស្តាប់ ។
ស្ត្រីជាប្រពន្ធបានបន្តថា ទើបតែ២ថ្ងៃមុនកើតហេតុនេះទេ ដែលនាងមកជួលផ្ទះនៅចំណុចខាងលើស្ នាក់នៅ ព្រោះដេកសម្រាកនៅឃ្លាំងក្រណាត់ ជួបការពិបាក ហើយនៅវេលាម៉ោងខាងលើ ខណៈដែលដេកសម្រាកនៅក្នុងបន្ទប់ជា ន់លើ ស្រាប់តែមានអ្នកជិតខាង ដាស់ទ្វារហៅ ប្រាប់ថាមានមនុស្សចងកសម្លាប់ខ្ លួននៅមាត់ជណ្តើរមុខបន្ទប់នាង គ្រាន់តែចេញមកអើតមើល ស្រាប់តែឃេីញប្តីរបស់នាង មិនដឹងថា មកសម្លាប់ខ្លួនតាំងពីពេលណានោះទេ ទើបផ្អើលឆោឡោ ។
សាកសពខាងលើ ក្រោយភ្ញាក់ផ្អើល សមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យផ្ទាល់ ដោយយកខ្សែចងភ្ជាប់នឹង បង្កាន់ដៃជណ្តើរ ហើយសមត្ថកិច្ចជំនាញធ្វើកោសល្យវិ ច័យ ពិតជាស្លាប់ដោយចងកធ្វើអត្តឃាត ដោយខ្លួនឯង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្ រពៃណីឯស្រុកកំណើត ៕សុខាសែនជ័យ