ពលករខ្មែរជួបគ្រោះថ្នាក់ចរាចរណ៌របួសធ្ងន់ស្រាល១៥នាក់​នៅខេត្ត​ស្រះកែវ​

ចែករំលែក៖

ប៉ោយប៉ែត​ ៖​ រថយន្ត​ដឹក​ពលករ​ខ្មែរ​ធ្វើ​ការ​បេះផ្លែមៀន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​បណ្តាលអោយ​ពលករ​ ១៥នាក់​ រងរបួស​ ​​ក្នុង​នោះមាន​កុមារ​ចំនួន​ ​០៣នាក់​ ។

យោង​តាម​របាយការណ៍​បឋម​ពី​ភ្នាក់​ងារ​សង្គ្រោះ​វ៉ាងណាមយ៉េន​ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ បាន​អោយ​ដឹង​ថា​ កាល​ពី​វេលាម៉ោង​ ០៩:៤៥នាទី​យប់​ ថ្ងៃ​អាទិត្យ​ ទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ពលករ​ធ្វើ​ការ​បេះផ្លែមៀននិងរថយន្ត​ ម៉ាក​Toyota Hilux​ Revo ពណ៌​ស​ ពាក់​ស្លាក​លេខ​ (កថ​៥៨១៨)​ខេត្ត​រ៉យអេត​ បានជ្រុល​ចង្កូត​ទៅ​បុក​មួយ​និង​រថយន្ត​ម៉ាក​ izuzu​ ពណ៌​ សំបក​ឱឡឹក​ ដែល​កំពុង​ធ្វើ​ដំណើរ​ប្រច្រាសទិសគ្នា​ នៅត្រង់​ចំណុច​ផ្លូវ​ជាតិ​វ៉ាងណាមយ៉េន​-បំបែក​សួនប៉ា​ ស្ថិត​នៅ​ក្នុង​ស្រុក​វ៉ាងណាមយ៉េន​ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​
ប្រភព​បឋម​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ​មាន​ពលករ​ខ្មែរ​រងរបួស​​ចំនួន​ ១៥នាក់​ ក្នុង​នោះ​មាន​កុមារ​រង​របួស​ចំនួន​ ០៣នាក់​ផងដែរ​ ។

ក្រោយ​ពេល​កេីតហេតុ​ជនរងគ្រោះ​ត្រូវ​ភ្នាក់ងារ​សង្គ្រោះ​បញ្ជូន​យក​នៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​វ៉ាងណាមយ៉េន​ ចំនួន​០៦នាក់​ និង​មន្ទីរពេទ្យ​ខៅឆាក់កាន់​ ចំនួន​ ០៩នាក់​។

យ៉ាងណាចំពោះពលករខ្មែរដែលរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៏នៅមិនទាន់ស្គាល់អត្តសញ្ញាណរស់នៅក្នុងភូមិស្រុកណាដោយគ្រាន់តែដឹងថាគ្រោះថ្នាក់ចរាចរណ៌ប្រុសស្រី១៥នាក់និងកុមារ៣នាក់រងរបួស តែប៉ុណ្ណោះ។

បញ្ហាពលករខ្មែរជិៈរថយន្តបេះផ្លែមៀនជួបគ្រោះថ្នាក់ចរាចរណ៌នោះលោកហ៊ុន សារឿន​ កុងសុលប្រចាំខេត្តស្រះកែវបានមានប្រសាសន៌តាមទូរសព្ទព្រឹកថ្ងៃទី២៥ខែឆ្នាំដដែលថាលោកមិនទានហ៊ានបញ្ជាក់នៅឡើយទេ ព្រោះសហការរីលោកកំពុងតែធ្វើការចាំរសៀលថ្ងៃដដែលនេះលោកនិងផ្ថល់ជូនព័ត៌មានខាងលើនេះ​ ៕​ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print