បុកស្លាប់បើករត់ៗ ជាទម្លាប់អាក្រក់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោកតារងគ្រោះវ័យ៥៨ឆ្នាំម្នាក់ ធ្វើដំណើរដោយម៉ូតូ១គ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅ​ពេលអ្នកបើកបររថយន្តឡិចស៊ីបុកប៉ះ បណ្តាលឲ្យដួលលើថ្នល់ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ក្នុងដំណើរទិសដៅស្របគ្នា ហើយត្រូវបានគេដឹងថាកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខដីស្រែឈ្មោះ ថន មនោ ភេទប្រុស ស្ថិតនៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

យោងតាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក ឡិចស៊ី៣៣០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​2AL9743 តែមិនស្គាល់អត្តសញ្ញាណអ្នកបើកបរទេ បានបើកស្របទិសគ្នាជាមួយលោកតាបើកម៉ូតូ តាម បណ្តោយផ្លូវខាងលើ ហើយបានបុកប៉ះជាមួយម៉ូតូ បណ្តាលឲ្យលោកតាដួលលើថ្នល់ហើយបានស្លាប់តែម្តង។

ប្រភពបន្តថា សពលោកតារងគ្រោះឈ្មោះ នួង រិន អាយុ៥៨ឆ្នាំ ជាតិខ្មែរ នៅភូមិអណ្តោត ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ព័ត៌មានឲ្យដឹងថា ក្រោយដឹងថាបើកបុកលោកតាជិះម៉ូតូក្នុងហេតុការណ៍ធ្ងន់ធ្ងរ អ្នកបើករថយន្តបង្កហេតុបានបន្ថែមល្បឿនគេចមិនទទួលខុសត្រូវលើផ្លូវច្បាប់ បន្សល់ទុកលោកតារងគ្រោះដេកស្លាប់នៅកន្លែងកើតហេតុទាំង អាណោចអាធ័ម ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print