មិន​ត្រូវតម្លើង​ឲ្យឡើង​ប៉ោង និងមិនអាចកាត់បញ្ចុះឋានន្តរសក្តិយោធិនដែលបានបំពាក់រួច

ចែករំលែក៖

ភ្នំពេញៈ សិក្ខាសាលាបូកសរុបលទ្ធផលការងារបុគ្គលិក រយៈ ពេល៥ឆ្នាំ (២០១៥- ២០១៩) និងលើក​ទិសដៅការងារ ៥ឆ្នាំបន្ត (២០២០- ២០២៤) ប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិ កានេះ នៅសាកលវិទ្យាល័យការ​ពារជាតិ ស្ថិតក្រោមអធិបតី ភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោ ធពលខេមរភូមិន្ទ (ខ.ភ.ម) ។

សិក្ខាសាលានេះ រៀបចំឡើងដោយនាយកដ្ឋានបុគ្គលិកក្រសួង ការពារជាតិ មាន​សមាជិក​ចូលរួមចំនួន ៣៤០​នាក់ ជាមេបញ្ជា ការ មេបញ្ជាការរង គ្រប់ស្ថាប័ន កងឯកភាព និងនាយទាហានជំនាញបុគ្គលិក មកពីស្ថាប័នកងឯកភាពនៅទូទាំង (ខ.ភ.ម​)។ សិក្ខាសាលា មានរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បី​បូកសរុបលើការងារបុគ្គលិក រយៈ ពេល៥ឆ្នាំកន្លងមក និងវាយតម្លៃ សម្លឹង​មើលទៅ​អនា​គតលើមូលដ្ឋាន បច្ចុប្បន្នកាល និងដកបទពិសោធន៍ចំនុចខ្លាំង-ខ្សោ យ បញ្ហាប្រឈម និងកាលានុវត្តភាព (ខ.ភ.ម) ដើម្បីដោះស្រា យរាល់បញ្ហានានា ស្របទៅ​តាម​ការវត្តន៍នៃសភាពការណ៍ថ្មីៗ រយៈពេល៥ឆ្នាំទៅមុខ។

ក្នុងរបាយការណ៍របស់នាយឧត្តមសេនីយ៍ មាស សំអុល អគ្គ នាយករង អគ្គនាយកដ្ឋាន​យោធសេវា ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានបុគ្គលិក ឲ្យដឹងថា: អនុវត្តតាម​ផែនការកំណែទម្រង់(ខ.ភ.ម)រយៈពេល៥ឆ្នាំកន្លងមក ជំនាញបុគ្គលិក ផ្តោតការ​យកចិត្ត​ទុកដាក់អនុវត្តការងារ ជាអាទិភាពមួយចំនួន មានជាអាទិ៍ការកែសម្រួលចាត់តាំង​ឲ្យសមស្រប​ទៅនឹងតម្រូវ ការ និងវិសាលភាពទទួលខុសត្រូវក្នុងការ​អនុវត្តភារកិច្ចរបស់​ស្ថាប័ន​កងឯកភាព​នីមួយៗ ទន្ទឹមនឹងនេះ ធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ លេីការងារត្រួតពិនិត្យចំនួនទ័ព-កូន តាម​រយះយន្តការដែលមានស្រាប់ កាត់បន្ថយភាពអសកម្មនានា ក្នុង(ខ.ភ.ម)។

ជានិច្ចកាល​យកចិត្តទុកដាក់កសាងធនធាន មនុស្សក្នុងវិស័យការពារជាតិ តាមរយៈការពង្រឹង​គុណ​ភាព​ក្នុងការអប់រំ បណ្តុះ បណ្តាលបំប៉ន កសាងសមត្ថភាពយោធិនអាជីព ក្នុងនោះផ្តោត​សំខាន់លើការកសាងនាយទាហានវ័យ ក្មេងជាប្រភបបន្តវេន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ (ខ.ភ.ម) ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលនាយកដ្ឋានបុគ្គលិក ក្រសួង​ការពារ​ជាតិ និងទី ចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន ព្រមទាំងជំនាញ​បុគ្គលិកបណ្តា​ស្ថាប័ន កងឯកភាពនានាទូទាំង(ខ.ភ.ម)ប្រឹងប្រែង​សម្រេចភារកិច្ច​របស់​ខ្លួន​នារយៈពេលកន្លងមក។

នាយឧត្តមសេនីយ៍ ថ្លែងទៀតថា: ក្នុងរយៈពេល៥ឆ្នាំកន្លងមក (ខ.ភ.ម)​យកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងមាត់តាមកម្មវិធីកំណែ ទម្រង់ ផែនការ​សកម្មភាព​ការងារ និងគោល​ការណ៍នានាក្រោមការដឹកនាំ​ ចង្អុលបង្ហាញរបស់​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ អគ្គបញ្ជាការ ក្នុងគោលដៅកសាង(ខ.ភ.ម)ឲ្យមាន​សមត្ថភាព ប្រសិទ្ធភាពទាំងការដឹកនាំបញ្ជា ទាំងជំនាញបច្ចេកទេស ធានាទាំង​បរិមាណគុណភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការ ចាំបាច់ នៃការរីកចម្រើនរបស់សង្គមជាតិ រួមចំណែកធានារ៉ាប់រងក្នុងបុព្វ ហេតុការពារ សន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និង​បូរ ណភាពទឹកដី ព្រះរាជា​ណាចក្រកម្ពុជា ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និង​ប្រឆាំងដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធនឹងចលនាបដិវត្តន៍ពណ៌ ឬការញុះញង់​ណា​មួយ ដែលបង្កឲ្យមានអស្ថិរភាពនយោបាយ ឬចលាចលក្នុងសង្គមជាតិកម្ពុជា។

ជាមួយគ្នា​នេះពាក់ព័ន្ធទៅនឹងការកែទំរង់(ខ.ភ.ម)ខាងមុខ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រកាសថា អគ្គបញ្ជាការដ្ឋាន (ខ.ភ.ម)មិនជ្រើសរើសទាហានបំពេញឲ្យ​ក្របខណ្ឌ​របស់​អគ្គ បញ្ជាការដ្ឋាននោះឡើយ លើកលែងតែបណ្តាប្រភេទទ័ព និងទ័ពជំនាញ​មាន​ការ​ចាំបាច់ត្រូវពិចារណានិងគិតគូឲ្យបានច្បាស់ លាស់ជាមុន។ ការតែងតាំងមុខងារ និងតម្លើងឋានន្តរសិក្ត ត្រូវពិនិត្យមើលឲ្យមានការឯកភាពគ្នា និងច្បាស់លាស់​ចាប់ពី​ពេល នេះ​ទៅមុខ សម្រាប់រយៈពេល៥ឆ្នាំ និង១០ឆ្នាំទៀត ដោយមិន​ត្រូវតម្លើង​ឲ្យឡើង​ប៉ោងចំនួន និងមិនអាចកាត់បញ្ចុះឋានន្តរ សក្តិយោធិន ដែលបានបំពាក់នាពេលកន្លងមកហេីយដែរ ៕ សុខដុម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print