រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងលើកទី៣៩ ឆ្នាំ២០១៩ ពិភាក្សាអំពី «ទីក្រុងដែលមានភាពធន់ ៖ ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ »

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា រដ្ឋ បាល រាជធានីភ្នំពេញ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាត សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី០៣-០៤ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ ។

សេចក្តីជូនដំណឹងឲ្យដឹងទៀតថា មហាសន្និបាត សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ដោយមានវត្តមានចូលរួមពីអភិបាលក្រុងដែលប្រើប្រាស់ភាសាបារាំង អញ្ជើញមកពីបណ្តាប្រទេសនានានៅលើពិភពលោក សរុប៤១ប្រទេស ដើម្បីជួបជុំគ្នាពិភាក្សាអំពី «ទីក្រុងដែលមានភាពធន់ ៖ ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ » ។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតនេះផងដែរ ។

សេចក្តីជូនដំណឹងក៏ជម្រាបជូនដល់ លោក លោកស្រី អ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលមានបំណងចូលយកព័ត៌មានក្នុងមហាសន្និបាតខាងលើ សូមមកចុះឈ្មោះនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដោយត្រូវបំពេញព័ត៌មានតាមការណែនាំ ដើម្បីទទួលបានបណ្ណចូលរួមកម្មវិធីខាងលើនេះចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print