សមត្ថកិច្ចចម្រុះបន្តបង្ក្រាបទីតាំងលក់ ស្រាបន្លំម៉ាកសញ្ញាបីទីតាំងឃាត់ខ្លួនមនុស្ស៣នាក់

ចែករំលែក៖

ប៉ោយប៉ែតៈមនុស្ស៣នាក់ត្រូវកម្លាំង នគរបាលចម្រុះ ធ្វើការឃាត់ខ្លួនខណៈសមត្ថកិច្ចបន្តនិតិវិធីរកឃើញទីតាំងលក់ស្រាបន្លំម៉ាក់សញ្ញាចំនួនបីកន្លែងផ្សេងគ្នា ទីតាំងទីមួយនៅផ្លូវដើមពូទ្រា ទី២នៅក្នុងទឹកដីកាស៊ីណូផ្កាយ៥និងទី៣នៅក្នុងទឹកដីកាស៊ីណូ
PARAMAXកាលពីព្រឹករហូតរសៀលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ ឋិតក្នុងភូមិក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលសមត្ថកិច្ចចម្រុះឃាត់ខ្លួននោះមានឈ្មោះសាន្ត សត្ថាវុធភេទប្រុសអាយុ៣៨ឆ្នាំទី២ឈ្មោះពន្លី ចន្ត្រាភេទប្រុសអាយុ៣៤ឆ្នាំនិងទី3គឹង ឆេនស្រីភេទប្រុសអាយុ៣៧ឆ្នាំស្នាក់នៅភូមិខាងលើ។
នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចដកហូតរថយន្តមួយគ្រឿងម៉ាកហៃឡិនឌឺពណ៌ទីកប្រាក់ស្លាក់លេខបាត់ដំបង2B3344និងប្រភេទស្រាក្រហមជាច្រើនរយដបរួមទាំងស្ទីគរ័បិទក្បាលដបបន្លំពន្ធគយជាច្រើនសន្លឹកផងដែរ។សមត្ថកិចបង្ហើថាៈនៅទីតាំងមួយគ្មានយីហោឋិតក្នុងទឹកដីកាស៊ីណីផ្កាយ5ឃាត់ខ្លួនមនុស្ស៣នាក់នោះសមត្ថកិច្ចរកឃើញស្រាចំនួនតែ២ដបគត់ដែលជារបស់សុទ្ធម៉ាក(សូនី)
លោកឧត្តមសេនីយត្រី ចាប សុផាន់ឬទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពេលឆែកឆេរនេះសមត្ថកិច្ចបានរកឃើញបទល្មើស ១.ក្លែងបន្លំម៉ាកសញ្ញា ទី២. បិទតែមពន្ធគយក្លែងក្លាយ ទី៣.សំបកកេសស្រាក្លែងក្លាយផងដែរ ហើយសមត្ថកិច្ចនិងតាមដានពិនិត្យទៅលើគុណភាពស្រាបន្តទៀត។
លោកបន្តថា ការអនុវត្តឆែកឆេរទីតាំងខាងលើនេះ ដោយទទួលបានពាក្យបណ្តឹងមកពីក្រុមហ៊ុននាំចូលផ្តាច់មុខឈ្មោះក្រុមហ៊ុនឈីវទីម៉ិចគ្រុប និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបសមត្ថកិច្ចបន្តឈានដល់វិធានការអនុវត្តលើទីតាំងនេះតែម្តង។
ករណីនេះលោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យមាស ចន្ច័ពិសិដ្ឋបញ្ជាក់ថាចំពោះជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចយកទៅសួរនាំដើម្បីស្វែងរកអ្នកដែលអ្នកជាប់ពាក់ពន្ធ័ បើសិនជាអ្នកមិនពាក់ពន្ធ័ត្រូវដោះលែង ចំពោះម្ចាស់ទីតាំងត្រូវកសាងសណុំរឿងបញ្ជូន។លោកថាជនសង្ស័យទាំង៣នាក់នេះកាលពីយប់ថ្ងៃទី២៧ខែឆ្នាំដដែលបានលួចគាស់ជញ្ជាំងយកស្រាចេញដាក់ក្នុងរថយន្ត លោកថាមានចេត្តនាមួយរួមគំនិតដូច្នេះត្រូវជាប់ទោះ៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print