រថយន្តលុចស៊ីសត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបុកពីក្រោយខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ:រថយន្តលុចស៊ីស RX300 មួយគ្រឿង ត្រូវរថយន្តមិនចាំម៉ាកបុកពីក្រោយវិលជាច្រើនជុំហើយជ្រុលទៅប៉ះនឹងខឿនចិញ្ចើមផ្លូវនិងធូរផ្កាមុខផ្ទះប្រជាពលរដ្ឋបែករាយប៉ាយពេញផ្លូវលពីវេលាម៉ោងម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងហៅផ្លូវ២៨គ្រួសារក្នុងសង្កាត់គោកឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញ
ប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2H-6472 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងទៀតមិនស្គាលម៉ាកបើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យវិលជាច្រើនជុំហើយជ្រុលទៅប៉ះនឹងខឿនផ្លូវក៏បន្តទៅបុកប៉ះនិងថូផ្កានៅមុខផ្ទះប្រជាពលរដ្ឋបែកអស់ជាច្រើនថូរចំណែករថយន្តរងការខូចខាតយ៉ាង ដំណំបែកកង់ទៅមុខលែងរួមសំណាងល្អមិនមាន
អ្នករងរបួសរីឯរថយន្តបង្កបើករត់គេចបាត់ស្រមោលក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាបណ្ដោះអាសន្ន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print