វិភាគអន្តរជាតិ ៖ តួកគីនិងបារាំង ចោទប្រកាន់គ្នាទៅវិញទៅមកថាបានជួយដល់ក្រុមភេរវកម្មនៅស៊ីរី

ចែករំលែក៖

កន្លងមក​ប្រធានាធិបតីតួកគីបានចោទប្រកាន់បារាំងថា ជាអ្នកនៅពីក្រោយ គាំទ្រដល់ក្រុមភេរវកម្ម​នៅប្រទេសស៊ីរី  ។ ពេលនេះ លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃទី៣ ខែធ្នូ បានវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសតួកគី ដែលកំពុងធ្វើឱ្យអន្តរាយដល់សម្ព័ន្ធមិត្តពិភពលោក ប្រឆាំងនឹងក្រុមភេរវករ ISIS ដោយចោទប្រកាន់ប្រទេសនេះថា កំពុងធ្វើការជាមួយ ណាតូ ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងប្រទេសស៊ីរី។

ប្រធានាធិបតីបារាំង បានជួបជាមួយនឹងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅឯកិច្ចប្រជុំរបស់មេដឹកនាំណាតូ នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ មេដឹកនាំទាំង២នេះ ក៏បានពិភាក្សាគ្នាទៅលើអនា​គត នៃសម្ពន្ធមិត្ត និងការឈ្លានពានរបស់តួកគី នៅភាគឦសាន នៃប្រទេសស៊ីរី ផងដែរ។

ប្រធានាធិបតីបារាំង បានថ្លែងព្រមានដល់តួកគី ប្រឈមនឹងជម្រើសអំពីកន្លែងរបស់ខ្លួន នៅក្នុងសម្ពន្ធមិត្ត។ នៅពេល លោកក្រឡេកមើលទៅលើតួកគី ជាការកត់សម្គាល់ឃើញថា កៀកស្មាប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ​ហើយជួនកាលតួកគី​ ធ្វើការជាមួយនឹង ISIS។ នេះជាបញ្ហា ហើយវាក៏ជាបញ្ហាយុទ្ធសាស្រ្ដផងដែរ ។

លោកប្រធានាធិបតីបារាំង បានបន្ដថា ប្រសិនបើយើងមានការពិភាក្សាអំពីអ្វីដែលយើងចំណាយ ហើយយើងពិភាក្សាមិនច្បាស់លាស់អំពីស្ថានភាពបែបនេះ យើងនឹងមិនរងគ្រោះទេ។ លោកប្រធានាធិបតីបារាំង បាននិយាយសំអាងលើទឡ្ហីករណ៍​​ អំពីរបៀបសមាជិកណាតូ​នឹងអនុវត្តនូវការចំណាយលើកិច្ចការពារ​ ។

ដោយឡែកលោក ដូណាល់ ត្រាំ បានថ្លែងថា ការអត្ថាធិប្បាយរបស់មេដឹកនាំបារាំង​គឺជាការប្រមាថធ្ងន់ធ្ងរណាស់។ នៅក្នុងកិច្ចប្រជុំកំពូលនោះ ប្រធានាធិបតីបារាំង បានថ្លែងថា ណាតូ បាក្លាយទៅអង្គការយុទ្ធសាស្រ្ដមួយ «ងាប់ខួរក្បាល» ជាពិសេសជុំវិញការដកកងទ័ពអាមេរិក ចេញពីភាគខាងជើងប្រទេសស៊ីរី ។

កន្លងមក អ៊ីរ៉ង់ និងប្រទេសមួយចំនួនចោទប្រកាន់អាមេរិកថា ជាអ្នកនៅពីក្រោយ ជួយដល់ក្រុមភែរវកម្ម​ IS ​នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី  ដើម្បីបង្កអសន្តិសុខក្នុងតំបន់ ជួយដល់អាមេរិក និងសម្ពន្ធមិត្តគ្រប់គ្រង ទីនោះ ។

ប៉ុន្តែនៅពេលនេះ សម្ព័ន្ធមិត្តរបស់អាមេរិក និងជាសមាជិកណាតូ បានចោទប្រកាន់គ្នាទៅវិញទៅមក​ ។ នៅពេលនេះតួកគីចោទបារាំង ជាអ្នកឧបត្ថម្ភអំពើភេរវកម្ម នៅក្នុងប្រទេសស៊ីរី។

តួកគី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានចោទប្រកាន់ លោក  Emmanuel Macron ប្រធានាធិបតីបារាំងថា ជាអ្នកទ្រទ្រង់អំពើភេរវកម្ម ក្រោយពេលលោក រិះគន់យ៉ាងខ្លាំងចំពោះ​ប្រតិបត្ដិការយោធារបស់រដ្ឋាភិបាលទីក្រុងអង់ការ៉ា នៅក្នុង​ប្រទេសស៊ីរី ។

លោក Recep Tayi Erdogan ប្រធានាធិបតីតួកគី កាលពីខែមុននេះ បានបើកប្រតិបត្ដិការយោធា ប្រឆាំងនឹងកងកម្លាំងដឹកនាំដោយ Kurd នៅភាគខាងជើង ប្រទេសស៊ីរី។ លោកប្រធានាធិបតីតួកគី តែងតែចាត់ទុកកងកម្លាំងឃឺដ (YPG)  ជាក្រុមភេរវករ មានទំនាក់ទំនងនឹង ISIS ដែលនាំឲ្យគ្រោះថ្នាក់ដល់ប្រទេស តួក គី។ ប៉ុន្ដែសកម្មភាពបញ្ជូនកងទ័ពរបស់ទីក្រុងអង់ការ៉ា វាយលុកចូលទៅភាគខាងជើង នៃប្រទេសស៊ីរី នោះ ត្រូវបានមេដឹកនាំពិភពលោក ថ្កោលទោសយ៉ាងខ្លាំង ហើយចាត់ទុកថា នេះជាការឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញ បានរិះគន់ជាដដែលទៅលើសកម្ម ភាពយោធារបស់ប្រទេសតួកគី។ ទីក្រុងអង់ការ៉ា កំពុងតែបង្ហាញឲ្យសម្ពន្ធមិត្តរបស់ខ្លួន ឃើញពីភាពក្បត់ ដែលបង្កគ្រោះថ្នាក់ដល់ប្រសិទ្ធភាព របស់ក្រុមអ្នកប្រឆាំងនឹង ISIS ។ ការ​អត្ថាធិប្បាយរបស់លោកប្រធានា ធិបតី បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំង ពីទីក្រុងអង់ការ៉ា ដោយចោទប្រកាន់ទីក្រុងប៉ារីស ថា ជាអ្នកព្យាយាមបង្កើតរដ្ឋឃឺដ នៅក្នុងប្រទេសស៊ីរី។

លោក Mevlut Cavusoglu រដ្ឋមន្រ្ដីការបរទេសតួកគី បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់រដ្ឋ ថា ប្រធានាធិបតីតួកគី បានចោទប្រកាន់លោក ម៉ាក្រុង ថា កំពុងតែឧបត្ថម្ភដល់អង្គការភេរវករ។ ទីក្រុងអង់ការ៉ា ចាត់ទុក YPG ជាការបំបែកខ្លួនរបស់ឃឺដ (PKK) ដែលបានធ្វើកុបកម្ម នៅក្នុងប្រទេសតួក គី អស់រយៈពេល៣៥ឆ្នាំមកហើយ។ ក្រុមនេះក៏ត្រូវបានដាក់ចូលទៅក្នុងបញ្ជីខ្មៅ ជាក្រុមភេរវកររបស់ទីក្រុង អង់ការ៉ា និងសម្ព័ន្ធមិត្តខាងលិចរបស់ខ្លួនផងដែរ។ ដូច្នេះសូមកុំឲ្យលោក ម៉ាក្រុង ភ្លេចខ្លួនថា តួកគី ក៏ជាសមាជិក នៃអង្គការណាតូមួយដែរ ហើយណាតួ តែងតែឈរខាងសម្ពន្ធមិត្តរបស់ខ្លួន។

លោក Macron ប្រធានាធិបតីបារាំង រិះគន់យ៉ាងខ្លាំងទៅលើតួកគី ចំពោះការសម្រេចចិត្ដ លើកកងទ័ពវាយប្រហារទៅលើកងកម្លាំងឃឺដ (YPG) នោះ ក្រោយពេលលោកបានចរចាជាមួយនឹងប្រធានអង្គការណាតូ លោក Jens Stoltenberg នៅក្នុងទីក្រុងប៉ារីស ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print