ភ្នំពេញ ៖ តបទៅនឹងតម្រូវការដែលកំពុងកើនឡើងនាវិស្សមកាលចុងឆ្នាំនេះក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបើកផ្លូវហោះហើរផ្ទាល់ជាលក្ខណៈអន្តរជាតិចំនួន ៤ ខ្សែបន្ថែមទៀតដោយភ្ជាប់ពី ទីក្រុងហាណូយទៅកាន់ កោះបាលី ពីខ្ពង់រាបកណ្តាលប្រទេសវៀតណាម ទីក្រុងដាឡាត់ ទៅកាន់ទីក្រុងសេអ៊ូល ពីទីក្រុងមជ្ឈមណ្ឌលភាគនិរតីប្រទេសវៀតណាមទីក្រុងកាន់ថូ (Cần Thơ) ទៅទីក្រុងសេអ៊ូល និងកោះកាន់តៃប៉ិ។
ផ្លូវហោះហើរថ្មីទាំងនេះមានគោលបំណងពង្រីកបណ្តាញផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរណ៍របស់យើង ខណៈពេលជាមួយគ្នាយើងក៏ផ្តល់ជូននូវឱកាសធ្វើដំណើរកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋនៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាមកាន់តែងាយស្រួលសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើរទៅកាន់គោលដៅល្បីល្បាញៗរបស់ប្រទេសវៀតណាម។
ដើម្បីអបអរសាទរចំពោះការបើកផ្លូវហោះហើរថ្មីនេះ សំបុត្របញ្ចុះតម្លៃរាប់លានសន្លឹងមានតម្លៃចាប់ពី ០ ដុល្លារ ត្រូវបានផ្ដល់ជូនអតិថិជនក្នុងអំឡុងពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែធ្នូ ឆ្នាំ ២០១៩ នៅចន្លោះម៉ោង ១២:០០ – ១៤:០០ ម៉ោងក្នុងស្រុក។ សំបុត្របញ្ចុះតម្លៃសម្រាប់រាល់ផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុន Vietjet រវាងប្រទេសវៀតណាម និង កម្ពុជា ជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ទីក្រុងហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សឹង្ហបូរី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ព្រមទាំងរាល់ជើងហោះហើរជាមួយ Thai Vietjet ។
ជាពិសេស សំបុត្របញ្ចុះតម្លៃសម្រាប់រាល់ជើងហោះហើរទាំងអស់រវាងប្រទេសវៀតណាម និងប្រទេសជប៉ុន អាចស្វែងរកក្នុងអំឡុងពេលផ្ដល់ជូនពិសេសរយៈ ៣ ថ្ងៃនេះ។ រយៈពេលហោះហើរសម្រាប់សំបុត្របញ្ចុះតម្លៃទាំងនេះគឺចាប់ផ្ដើមពី ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ ដល់ ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២០ ។
គួរបញ្ជាក់ដែរថាVietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ និងតែមួយគត់ដែលប្រតិបត្តិការជើងហោះហើរផ្ទាល់ពីទីក្រុង ហាណូយទៅកាន់កោះបាលី។ នេះជាផ្លូវហោះហើរទី ២ របស់ក្រុមហ៊ុន Vietjet ទៅកាន់កោះបាលី បន្ទាប់ពីផ្លូវហោះហើរ ហូជីមិញ-បាលី ដែលបានធ្វើប្រតិបត្តិការចាប់ពី ខែឧសភា ឆ្នាំ ២០១៩ ។ អ្នកដំណើរពីប្រទេសកម្ពុជានឹងអាចធ្វើដំណើរឆ្លងកាត់បានយ៉ាងងាយស្រួលតាមរយៈទីក្រុងហាណូយ នឹងបន្តជើងហោះហើរឆ្ពោះទៅកោះបាលី ដែលមានកេរ្តិ៍ឈ្មោះថាជា “កោះព្រះ” ។ផ្លូវហោះហើរ ដាឡាឡា – សេអ៊ូល (អ៊ីនឈុន) នឹងធ្វើប្រតិបត្តិការជើងហោះហើរវិលត្រឡប់មកវិញចំនួន ៤ លើក ក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ ។ ផ្លូវហោះហើរ កាន់ថូ (Cần Thơ) – តៃប៉ិ នឹងធ្វើប្រតិបត្តិការជើង ហោះហើរត្រឡប់មកវិញចំនួន ៤ លើក ក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ១០ ខែមករាឆ្នាំ ២០២០ ៕ ដោយ វឌ្ឍនា