ក្រុមក្មេងៗភ្លឺតភ្លើន យកផ្លូវថ្នល់ជាកន្លែងប្រណាំងម៉ូតូដាក់លុយ ធ្វើឲ្យពលរដ្ឋព្រួយបារម្មណ៌ពីសុវត្ថិភាព

ចែករំលែក៖

ក្រុងប៉ោយប៉ែតៈប្រជាពលរដ្ឋជាច្រើនគ្រួសាកំពុងតែមានការព្រួយបារម្មណ៌ពីសុវត្តិភាពសង្គម គ្រាដែលមានក្រុមក្មេងមួយក្រុមនាំគ្នាជិះម៉ូតូប្រណាំងគ្នាដាក់ប្រាក់ជារាងរាល់ថ្ងៃដោយចាប់ពីម៉ោង៣រសៀល នៅតាមបណ្ដោយផ្លូវកៅស៊ូមួយខ្សែរចំណុច..ឧទ្យានគំរូមិត្តភាពបច្ចេកទេសវិទ្យាសាស្ត្រកសិកម្មយូណាន .ឋិតក្នុងភូមិ
រស្មីសាមគ្គីសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ប្រភពពីពលរដ្ឋបានឲ្យដឹងថាៈជារាងរាល់ថ្ងៃរសៀលគេតែងតែឃើញក្រុមក្មេងមួយក្រុមប្រមាណមានគ្នាជិត​១០នាក់បានមកម្ដុំគ្នារួមទាំងម៉ូតូកែច្នៃស៊ីម៉ាំងប្រេនកងរំពង មានម៉ូតូខ្លះមានតែគ្រោងឆ្អឹងនៅផ្លូវជាតិ​៥៧Dកាច់កែងផ្លូវជាតិចូលឧទ្យានគំរូមិត្តភាពបច្ចេកទេសវិទ្យាសាស្ត្រកសិកម្មយូណាន ។ពួកគាត់បន្ថែមថាៈករណីខាងលើនេះសមត្ថកិច្ចធ្លាប់មកបង្ក្រាបម្ដងហើយ តែនៅតែមានក្រុមក្មេងទំនើងនាំគ្នាយកម៉ូតូមកជិះប្រណាំងគ្នាលាន់សំលេងរំពង រំខាន់ដល៎អ្នកធ្វើដំណើរឆ្លងកាត់ ដោយសារតែក្រុមក្មេងមួយក្រុមជិះម៉ូតូប្រណាំងគ្នា។

យ៉ាងណាក៌ដោយពួកគាត់ទទូចដល់សមត្ថកិច្ចធ្វើយ៉ាងណាដើម្បីចាត់ការក្រុមក្មេងដែលនាំគ្នាជិះម៉ូតូប្រណាំង​គ្នាដាក់ប្រាក់ កុំឲ្យមាននៅទីតាំងខាងលើនេះទៀត ព្រោះការពារសុវត្តិភាពដល់អ្នកធ្វើដំណើរនិងការពារសុវត្តិភាពដល់ពួកគាត់ផង ខ្លាច ក្រុមក្មេងទាំងអស់នោះជាប់ពាក់ពន្ធ័និងគ្រឿងញៀន ចាប់ជំរិតកូនគាត់យកប្រាក់ គ្រាដែលពួកគាត់ជាប់រវល់ធ្វើការងារស៊ីឈ្នួលជួលពទ្ធ័គេដែលនៅឆ្ងាយពីលំនៅដ្ឋាន និងធ្វើឲ្យអសន្តិសុខតាមផ្លូវសាធារណៈប៉ះពាល់ដល់អ្នកធ្វើដគណើរផ្សេងៗ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print