អាហារូបករណ៍ SmartEdu ថ្លៃ ៣០ ម៉ឺនដុល្លារបានផ្ដល់ឲ្យសិស្សវិទ្យាល័យ ២០ នាក់បន្ថែមដើម្បីសិក្សានៅសាកលវិទ្យាល័យ

ចែករំលែក៖

ភ្នំពេញ៖ កាលពីចុងសប្តាហ៍មុននេះ សិស្សវិទ្យាល័យឆ្នើមកម្ពុជាចំនួន ២០ នាក់ទទួលបានអាហារូបករណ៍ SmartEdu ដែលជួយបង់ថ្លៃការសិក្សានៅសាកលវិទ្យាល័យ និងមានផ្ដល់ថវិការចំណាយប្រចាំខែរហូតដល់ពួកគេបញ្ចប់ការសិក្សា។ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដម ជុន វ៉ាត ប្រធានលេខាធិការដ្ឋាននៃមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវ។ 

នេះគឺជាឆ្នាំទី៤  នៃក្រុមសិស្សវិទ្យាល័យដែលទទួលបានអាហារូបករណ៍ SmartEdu ចាប់តាំងពីឆ្នាំ ២០១៦ មក។  ឥឡូវនេះមាននិស្សិតកម្ពុជា ៧០ នាក់ ទទួលបានអាហារូបករណ៍ពីកម្មវិធីនេះ ដែលមានតំលៃរហូតដល់ ១៥,០០០ ដុល្លារសម្រាប់អាហារូបករណ៍នីមួយៗ។កម្មវិធីអាហារូបករណ៍នេះចាប់ផ្តើមឡើងដោយផ្ដល់អាហារូបករណ៍ចំនួន ១០ កន្លែង ហើយចំនួនអាហារូបករណ៍ត្រូវបានបង្កើន១០ កន្លែង បន្ថែមទៀតក្នុងឆ្នាំ ២០១៧ សម្រាប់សិស្សដែលចង់បន្តការសិក្សានៅ វិទ្យាស្ថានជាតិ ប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា (NIPTICT)  តាមរយៈការចូលរួមវិភាគទានរបស់ក្រុមហ៊ុន Smart ក្នុងមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាល។ និស្សិតអាហារូបករណ៍ SmartEdu ឆ្នាំទី១ នឹងបញ្ចប់ការសិក្សានៅពាក់កណ្ដាលឆ្នាំក្រោយ ហើយកំពុងត្រៀមចាប់យកអាជីពជោគជ័យ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងសូមអបអរសាទរ និងស្វាគមន៍និស្សិតអាហារូបករណ៍ SmartEdu ឆ្នាំទី៤ មុនពេលចាប់ផ្តើមដំណើរសិក្សានៅសាកលវិទ្យា   ល័យពួកគេ ហើយយើងពិតជារីករាយដែលបានឃើញក្រុមនិស្សិតអាហារូបករណ៍ SmartEdu ដំបូងបង្អស់របស់យើងនៅថ្ងៃនេះ មានភាពចាស់ទំុជាងកាលពីរ ឫបីឆ្នាំមុខ ប៉ុន្តែក៏ត្រៀមខ្លួនសម្រាប់អាជីពក្នុងពិភពការងារផងដែរ។» លោក ថូម៉ាស បានបន្ថែមថា៖ «ការផ្តល់ឱកាសសម្រាប់យុវជនកម្ពុជាដែលមានជីវភាពខ្វះខាត ដើម្បីបន្តការសិក្សាគឺជាកិត្តិយស ដ៏ពិតប្រាកដសម្រាប់ពួកយើងនៅក្រុមហ៊ុន Smart  ហើយយើងក៏ព្យាយាមស្វែងរកឱកាសបន្ថែមសម្រាប់អ្នកមានជីវភាពខ្វះខាត ដើម្បីជួយលាតត្រដាងទេពកោសល្យនិងជំនាញរបស់ពួកគេដែល ប្រហែលជាពួកគេមិនបានដឹងពីមុន មក។»

ជ័យលាភីអាហារូបករណ៍ SmartEdu ឆ្នាំមុនៗក៍បានចូលរួមអបអរសាទរ និងស្វាគមន៍និស្សិតថ្មីចំនួន ២០ នាក់ផងដែរ ដែលក្រោយបញ្ជប់កម្មវិធីពួកគេបានធ្វើដំណើរជាមួយនិស្សិតអាហារូបករណ៍ផ្សេងទៀត ដើម្បីចូលរួមសិក្ខាសាលាបំប៉នជំនាញកម្មវិធី SmartEdu នៅឯរមណីយដ្ឋាន វីគីរីរម្យ ( vKirirom)។ កម្មវិធីដែលមានរយៈពេល ៣ ថ្ងៃនេះរួមមានសិក្ខាសាលាស្តីអំពីគំនិតច្នៃប្រឌិត ជំនាញត្រិះរិះពិចារណា ជំនាញទំនាក់ទំនង និងជំនាញអាជីវកម្មសំខាន់ផ្សេងៗទៀត ដើម្បីត្រៀមពួកគេសម្រាប់ការសិក្សានៅសាកលវិទ្យាល័យ និងទីផ្សារការងារ។អាហារូបករណ៍ SmartEdu ក៏ផ្តល់នូវដំបូន្មានណែនាំ  និងឱកាសផ្សេងៗទៀត ដើម្បីអភិវឌ្ឍជំនាញរបស់ពួកគេតាម    រយៈ ការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជាការចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នៃក្រុមហ៊ុន Smart។ និស្សិតអាហារូបករណ៍ SmartEdu ដែលទទួលបានជោគជ័យនឹងត្រូវផ្តល់ឱកាសការងារនៅក្រុមហ៊ុនSmart បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រសាកលវិទ្យាល័យ។

លុយ លីស៊ាំង និស្សិតជ័យលាភីអាហារូបករណ៍ឆ្នាំទី១ បានឲ្យដឹងថា៖ «អាហារូបករណ៍ SmartEdu មិនត្រឹមតែផ្តល់ឱ្យខ្ញុំនូវឱកាសសិក្សារដោយឥតគិតថ្លៃ និងថវិកាប្រចាំខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យខ្ញុំនូវឱកាសដើម្បីចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ជាច្រើនទៀត។ សិក្ខាសាលាបំប៉នជំនាញកម្មវិធី SmartEdu នេះផ្ដល់ឲ្យខ្ញុំនូវកម្មវិធីអ្នកណែនាំអាជីព និង ជម្រុញឱ្យខ្ញុំកាន់តែជិតទៅនឹងការងារនាពេលអនាគតរបស់ខ្ញុំ បន្ទាប់ពីខ្ញុំបញ្ចប់ការសិក្សានៅខែមិថុនាខាងមុខ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមជាមួយក្រុមហ៊ុន Smart ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិវិញ។»

កម្មវិធីអាហារូបករណ៍ SmartEdu គឺជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាដែលធ្វើឡើងក្នុងឆ្នាំ ២០១៨ ដោយ ក្រុមហ៊ុន Smart ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍កម្ពុជា។ តារយៈ     អនុស្សារណៈយោគយល់គ្នានេះ ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារទៅក្នុងកម្មវិធីចំនួន២ នៃ SmartEdu រួមមាន កម្មវិធីអាហារូបករណ៍ SmartEdu Scholarship និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP)៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print