ខេត្តបាត់ដំបង៖ ក្មេងទំនើងចំនួន៩នាក់ បានបង្កការអុកឡុកវាយគ្នាបង្កភាពអាណាធិបតេយ្យនៅក្នុងព្រលានយន្តហោះប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈស្ថិតក្នុងភូមិក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុង.ខេត្តបាត់ដំបង ត្រូវបានកម្លាំងទីបញ្ជាការទព័អាកាស បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បង្ក្រាបក្រុមក្មេងទំនើងទាំងនោះ កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ហើយបញ្ចូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីយកមកចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ទោ យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា ក្មេងប្រុសទំនើងទាំង ៩នាក់ រួមមាន ១.ឈ្មោះ ប៊ិច ធារ៉ា អាយុ ១៤ឆ្នាំ មានទីលំនៅ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ២.ឈ្មោះ ធាវ ស៊ីណាត អាយុ ១២ឆ្នាំ មានទីលំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ៣.ឈ្មោះ ធាវ ស៊ីណៃ អាយុ ១៤ឆ្នាំ ទីលំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ៤.ឈ្មោះ ស៊ិន ទីណា អាយុ ១៤ឆ្នាំ មានទីលំនៅ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ។ ៥.ឈ្មោះ វ៉ាន់ សុថេប អាយុ ១៦ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ។ ៦.ឈ្មោះ ចាន់ សុធា ហៅធា អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ។ ៧.ឈ្មោះ ឆូង ប៊ុនថៃ ហៅថៃ អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ (ជាជនកាន់ស្នាប់ដៃ ពេលវាយគ្នា)។ ៨.ឈ្មោះ ឆែម ស៊ីនួន អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ និងទី៩.ឈ្មោះ វឿត ចិត្រា ហៅត្រា អាយុ១៣ឆ្នាំ មានទីលំនៅ ភូមិអណ្តូង ឃុំកំពង់ព្រះ ស្រុកសង្កែ ។
ក្មេងទំនើងខាងលើក្រោយពីសមត្ថកិច្ចបានធ្វើការសាកសួរ និងឱ្យធ្វើកិច្ចសន្យារួចហើយក៏បានកោះហៅអាណាព្យាបាលមកទទួលយកត្រឡប់ទៅផ្ទះវិញ ដើម្បីឱ្យអាណាព្យាបាលអប់រំបន្ត ៕
ដោយ៖ សំ វិច្ឆិកា