រដ្ឋបាលសង្កាត់អូរបែកក្អម សហការជាមួយ ប៉ុស្តិ៍នគរបាល បានចុះធ្វើរដ្ឋបាលនៅចំណុចបន្ទប់ជួលក្នុងភូមិស្លែងរលើង

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលសង្កាត់អូរបែកក្អម សហការជាមួយ ប៉ុស្តិ៍នគរបាលបានចុះធ្វើរដ្ឋបាលនៅចំណុចបន្ទប់ជួល ក្រុមទី៣ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរក្សាសន្តិសុខសុវត្តិភាព និងបានផ្សព្វផ្សាយគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព និងផលប៉ះពាល់គ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។
យោងតាមរបាយការរបស់សមត្ថកិច្ចដោយមានបញ្ជាដឹកនាំពីលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន០២គោលដៅ ស្ថិតនៅក្រុមទី៣ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដែលមានសមាសភាពចូលរួម :
១ លោកអនុសេនីយ៍ឯក នាង ផល្លី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ២ លោក ញូង សំណាង ក្រុមប្រឹក្សាសង្កាត់អូរបែកក្អមតំណាងលោកយឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម។៣ លោក សិត សេម ក្រុមប្រឹក្សាសង្កាត់អូរបែកក្អម ៤ លោកអនុសេនីយ៍ឯក យូ ច័ន្ទណា នាយរងប៉ុស្តិ៍៥ លោក កុល ចំរើន មេភូមិស្លែងរលើង៦ មន្ត្រីប៉ុស្តិ័និងកម្លាំងប្រជាការពារសរុប១៤នាក់។
ការងារស្ថិតិ ចុះត្រួតពិនិត្យបានចំនួន០២គោលដៅ ចំនួនបន្ទប់៣០បន្ទប់ ៣០គ្រួសារ មនុស្សសរុប ៦២នាក់ ប្រុស៣០នាក់ អាយុ១៨ឆ្នាំឡើង។និងបានផ្សព្វផ្សាយគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដែលមានប្រជាពលរដ្ឋចូលរួមចំនួន២០នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print