សេពសន្ថវៈ​ជាមួយ​គ្នា​ច្រើន​ដង​ចុង​ក្រោយម្តាយខាងស្រីដឹង ប្តឹងប៉ូលីសចាប់ខ្លួន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖យុវជនម្នាក់ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនក្រោយពេលដែលសំងំរួមភេទជាមួយក្មេងស្រីជាអនិតិជនបានសំរេចជាច្រើនលើកលើកចុងក្រោយត្រូវ ម្តាយខាងស្រីដឹងក៏ដាក់ពាក្យបណ្តឹងតែម្តង។

ការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង២១.៣០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩
ត្រង់ចំណុចផ្ទះស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី។

លោកកាន់ ពេញ អធិការក្រុងសែនមនោរម្យបានឱ្យដឹងថាៈការឃាត់ខ្លួននេះយោងតាមម្ដាយជនរងគ្រោះបានមកប្តឹងនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យទើបលោកចាត់កម្លាំងតាមស្រាវជ្រាវចាប់ខ្លួនបានតែម្តង។

លោកបន្តថាម្តាយក្មេងស្រីរងគ្រោះបានប្តឹងពីបទករណីរួមភេទជាមួយអនីតិជនដែលបានប្រព្រឹតធ្វើឡើងនៅចំណុចបន្ទប់ផ្ទះជួលស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន ម៉េងធ័ង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិពាមក្នុង ឃុំព្រែកក្រប៉ៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលបានមកស្នាក់នៅបណ្ដោះអាសន្នភូមិពូហ្យាមឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ហើយជនរងគ្រោះឈ្មោះ រុន ស្រីស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករមានស្រុកកំណើតនៅភូមិសង្គម ឃុំនាងទឺត ស្រុកដំបែ ខេត្តត្បូងឃ្មុំ ស្នាក់នៅបណ្ដោះអាសន្ននៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះ ក្រោយការសាកសួរ ភាគីទាំងពីរ គឺមានកាតត្រូវរ៉ូវគ្នា និងបានរួមភេទជាមួយគ្នា បានសំរេចរហូតដល់ទៅ៩ដងរួចមកហើយ។

ដែលអ្នកទាំងពីរបានជួបគ្នារយៈពេលបីលើកមកហើយ លើកទីមួយរួមភេទបាន៤ដង,លើកទី២បាន៤ដងនិងលើកចុងក្រោយបាន១ដងក៏ត្រូវបែកការតែម្តង។

សមត្ថកិច្ចថាជនសង្ស័យជា អ្នកធ្វើកាងារសំណង់ ជាមួយនឹងឪពុកជនរងគ្រោះ ហើយអ្នកទាំងពីរ បានស្គាល់គ្នា យូរមកហើយ និងបានព្រមព្រៀងគ្នា ជាច្រើនលើកផងដែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានធ្វើកាឃាត់ខ្លួនបណ្តោះអាសន្ននៅអធិកាដ្ឋានដើម្បីក៏សាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕ដោយ​ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print