ខេត្តកណ្តាល ៖ បុរសវ័យកណ្តាលម្នាក់ ដែលគេសង្ស័យកើតរោគចិត្តត្រូវបានប្រជាពលរដ្ឋចាប់ព្រួតវាយបែកមុខបែកមាត់ដោយសារចូលទៅលួចមើលស្រីៗជុះនោមនៅបន្ទប់ទឹកនៃស្ថានីយ៍ប្រេងឥន្ធនៈPTT ស្ថិតត្រង់ចំណុចខាងត្បូងរង្វង់មូលកួរស្រូវ ផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី កាលពីយប់ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០១៩ ។
បុរសដែលគេសង្ស័យកើតរោគចិត្តនេះ មីនត្រូវបានគេស្គាល់អត្តសញ្ញាណទេ គ្រាន់ដឹងថាមានអាយុជាង៤០ឆ្នាំត្រូវបានប្រជាពលរដ្ឋវ៉ៃបែកមុខចុកឆ្អល់និយាយមិនរួច បន្ទាប់ពីនៅម៉ោងកើតហេតុខាងលើបុរសនេះ
ធ្វើសកម្មភាពចូលក្នុងបន្ទប់ទឹកស្រីៗ ហើយលួចមើល កេរខ្មាសនារីៗ ខណ:ដែលពួកគេកំពុងអង្គុយបន្ទោបង់ក្នុងបន្ទប់ទឹកស្រ្តី។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយមានអំពើហិង្សានេះកើតឡើងបុរសនេះត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង នាំខ្លួនទៅរុំរបួស និងយកទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំនិអចាត់ការតាមនិតិវិធី ។
អ្នកច្បាប់មួយរូបបានលើកជាមតិថា ចំពោះហេតុការណ៍ខាងលើនេះ ប្រសិនបើ ទី១-ជនសង្ស័យគាត់អាចស្រវឹងស្រា ទី២-គាត់អាចច្រឡំបន្ទប់ទឹក និងទី៣- បើគាត់មានចេតនាចូលទៅក្នុងបន្ទប់ខាងស្រីៗ ដើម្បីលួចមើល ឬថតស្រីពេលបន្ទោរបង់ក្នុងបន្ទប់ទឹក ពិតជាមានបទល្មើស ប៉ុន្តែម្ចាស់ស្ថានីយ និងបុគ្គលិកនេះដែលជាពលរដ្ឋចូលរួមវាយធ្វើទារុណកម្ម ប្រើហិង្សាលើគាត់ថែមទាំងថតបង្ហោះចែកចាយជាសាធារណៈទៀតនោះ នេះគឺជាបទល្មើសព្រហ្មទណ្ឌផ្សេងមួយទៀត ។ ដូច្នេះមិនត្រឹមតែសមត្ថកិច្ច ត្រូវឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនោះទេត្រូវតែឃាត់ខ្លួនម្ចាស់ស្ថានីយ និងបុគ្គលិកមកកាន់ទីស្នាក់ការសមត្ថកិច្ចដើម្បីសាកសួរការពីត ៕