ឃាត់ខ្លួនអ្នកលេងចំពៀមកៅស៊ូតាមបណ្ដឹងញាតិក្បែខាង

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ.ប៉ុស្ដិ៍រដ្ឋបាលអូរសណ្ដាន់ ចុះអនុវត្តន៍បណ្ដឹងរបស់ប្រជាពលរដ្ឋ ដោយឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា ខណៈជននេះនៅពេលបែកថ្នាំម្ដងៗតែងតែអុកឡុក និងបំផ្លិចបំផ្លាញទ្រព្យសម្បាតិអ្នកដទៃ ។
 ប្រតិបត្តិការខាងលើនារសៀល ថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
 ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ហង្ស វុធ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយការឃាត់ខ្លួនសង្ស័យរូបនេះ គឺជាការអនុវត្តបណ្ដឹងរបស់ឈ្មោះ ថោ គា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្បែខាងគ្នាជាមួយជន(សង្ស័យ) ស្ថិតក្នុងភូមិ.ឃុំខាងលើ ។
 ក្នុងបណ្ដឹងឈ្មោះ ថោ គា ជនសង្ស័យឈ្មោះ ហង្ស វុធ នៅពេលស្រវឹងគ្រឿងញៀនម្ដងៗតែងតែធ្វើសកម្មភាពមកលើគ្រួសាររបស់គាត់ ដោយចំពៀមកៅស៊ូជាអាវុធបាញ់ចូលផ្ទះ បណ្ដាលឲ្យបែកកញ្ចក់បង្អួច។ល។ ជាពិសេសពេលគាត់មិននៅផ្ទះ ធ្វើឲ្យប្រពន្ធកូនរបស់គាត់ភ័យខ្លាចមិនហ៊ាននៅផ្ទះ ។
 ជនសង្ស័យបាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ក្រោយធ្វើតេស្កទឹកនោមឃើញមានផ្ទុកសារធាតុញៀន នេះបើយោងប្រភពពីកម្លាំងចុះប្រតិបត្តិការ ៕ បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print