មើលទៅពិបាកនឹងចៀសផុតពីសុខភាពល្អណាស់!! រកឃើញប៊ីចេងក្លែងក្លាយសញ្ញា«រូបវែក»១៨តោននៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប៊ីចេងក្លែងក្លាយប្រមាណជាង១៨តោន ជាអាហារងាយបំផុតរងគ្រោះថ្នាក់ដល់សុខភាព ត្រូវបានក្រុមការងារជំនាញស្រាវជ្រាវរកឃើញទីតាំងមួយកន្លែងស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែល ម្ចាស់ឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ។ ប៊ីចេងក្លែងក្លាយនេះមានសញ្ញា «រូបវែក» ។

លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេសរបស់(គបផក)បានឲ្យដឹងថា ក្រុមការងាររបស់លោកបានចុះសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងមានការសំរបរំរួលនីតិវិធីពីព្រះរាជ្ញារងនៃអយ្យ​ការសាលាដំបូងខេត្តសៀមរាបលោក សំរឹទ្ធ សុខុន បន្តចុះបង្ក្រាបទីតាំងលួចផលិតវេចខ្ចប់ និងចែក​ចាយប៊ីចេង «សញ្ញរូបវែក»មួយកន្លែង នៅផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង  ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ។ ជាលទ្ធផលបានរកឃើញ ប៊ីចេងសញ្ញារូបវែកក្លែងក្លាយសរុបប្រមាណជាង១៨តោន ។

លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធាបានឲ្យដឹងទៀតថា កិច្ចសហប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ តាមការចាត់ចែងការងារពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហា​និភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គបផក) ។

ទន្ទឹមនោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងមហាជនទាំងអស់សូមចូលរួមជួយផ្តល់ព័ត៍មានដល់លោកដើម្បីងាយស្រួលឈានទៅបង្ក្រាបបន្តទៀត តាមរយៈលេខទូរស័ព្ទ ០១៥ ៥៨ ១៣ ១៣  ។

ក្រោយការរកឃើញនេះព្រះរាជ្ញារងខេត្តសៀមរាបបានបញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌(គបផក)នាំម្ចាស់ទីតាំងទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីអនុវត្តបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ៕  ដោយ ៖ ស សម

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print