កងរក្សាសន្តិភាព លួចបង្កាត់ភ្លើងស្នេហ៍ជាមួយនារីហៃទី រហូតមានផ្ទៃពោះ ហើយបោះបង់ចោល

ចែករំលែក៖

កងរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ រងការចោទប្រកាន់ពីបទធ្វើឲ្យ ស្ត្រីហៃទីរាប់រយនាក់ មានផ្ទៃពោះមានកូនហើយចាកចេញចោលនាងៗឲ្យនៅកំព្រាមើលថែកូនតែម្នាក់ឯង ។

តាមរបាយការណ៍របស់ The Conversation បានផ្សាយថា«មានស្ត្រីជាច្រើន ក្នុងនោះមានក្មេងស្រី អាយុទើបតែ១២-១៣ឆ្នាំប៉ុណ្ណោះត្រូវបានរំលោភបំពានផ្លូវភេទពីកងរក្សាសន្តិភាព បង្កឲ្យមានផ្ទៃពោះ បង្កើតកូន។ ចំណែកកងរក្សាសន្តិភាព ក៏បានចាកចេញពីទីនោះទុកឲ្យកូនកើតមកគ្មានឪពុក ។

តាមរបាយការណ៍ស្រាវជ្រាវបង្ហាញតាមរយៈការធ្វើបទសម្ភាសន៍ មនុស្ស២៥០០នាក់រស់នៅជិតទីតាំងកងរក្សាសន្តិភាព បានលើកឡើងថា មានការរំលោភបំពាន ផ្លូវភេទ លួងលោមពីសំណាក់ទាហានរក្សាសន្តិភាព ធ្វើឲ្យស្រីវ័យក្មេងនៅទីនោះជាច្រើន មានកូន គ្មានឪពុក ។ កងរក្សាសន្តិ ភាពនៅហៃទី ត្រូវបានគេហៅឈ្មោះថា Minustah ហើយទារកដែលកើតមកគ្មាន ឳពុក គេហៅថា« Minustah តូច»(កង រក្សាសន្តិភាពតូច)។

ក្នុងចំណោមស្ត្រី២៦៥នាក់ដែលមានកូនជាមួយកងរក្សាសន្តិភាពបានលើកឡើងថា ឪពុករបស់កុមារ គឺមកពី១៣ប្រទេស ប៉ុន្តែមានភាគច្រើនមកពីអ៊ុយរ៉ាហ្គាយនិងប្រេស៊ីល។

តាមលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញ ថា កងរក្សាសន្តិភាពនៅក្នុងប្រទេសហៃទី បានចំណាយប្រាក់មួយចំនួនជាការដោះដូរនឹងការរួមភេទ។ នៅក្នុងប្រទេសក្រីក្រប្រាក់ពិតជាមានតម្លៃជាងអ្វីៗទាំងអស់ស្ត្រីៗនៅ ទីនោះក៏មិនខ្លាចប្តូរការរួមភេទដើម្បីបានប្រាក់ជាច្រើនពីកងរក្សាសន្តិភាព។ លទ្ធ ផលចុងក្រោយគឺត្រូវចិញ្ចឹមកូន គ្មានឪពុក រស់នៅវេទនាជាងមុនទៅទៀត។ អង្គការសហប្រជាជាតិគួរតែមានវិធានការជួយ ដល់ស្ត្រី ដែលមានកូនជាមួយកងរក្សា សន្តិភាព ៕ ម៉េវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print