ចោរចូលកាច់កម៉ូតូហុងដាមួយគ្រឿងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ម៉ូតូមួយគ្រឿងដែលជារបស់បុគ្គលិកអ្នកបើករថយន្តសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវបានចោរចូលមកកាច់កយកបានដោយសុវត្ថិភាព  បន្ទាប់ពីម្ចាស់ម៉ូតូបានទុកម៉ូតូចោល រួចយករថយន្តទៅប៉ះកង់ ។ ហេតុការណ៍នេះកើតក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ។

d2361e14-829e-428c-8639-41579070f3ae

ប្រភពបានអោយដឹងថា ម៉ូតូដែលបាត់នេះ ម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង 1D-3998 ជារបស់ឈ្មោះ មាន វណ្ណៈ  ជាអ្នកបើករថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ។

ប្រភពបានអោយដឹងថានៅមុនពេលកើតហេតុ ម្ចាស់ម៉ូតូបានជិះម៉ូតូពីផ្ទះមកទុកនៅក្រោមដើមស្វាយ រួចបើករថយន្តយកទៅប៉ះកង់  ក្រោយពីប៉ះកង់រថយន្តរូបគេបាន ត្រឡប់មកមន្ទីរពេទ្យវិញ ក៏ស្រាប់មករកម៉ូតូអត់ឃើញ ក៏មានការផ្អើលឆោឡោឡើងតែម្តង ។

អ្នកនៅក្នុងមន្ទីរពេទ្យបានអោយដឹងថា នៅមុនពេលបាត់ម៉ូតូមានមនុស្ស៣នាក់ដែល ចូលមកអង្គុយលើបង់ក្នុងមន្ទីរពេទ្យតែមិនចាប់អារម្មណ៍នោះទេ ហើយក៏មិននឹកស្មានថាជនទាំងនេះជាក្រុមចោរកាច់កម៉ូតូដែរ ។ លុះដល់ពេលបាត់ម៉ូតូហើយកទើបរកមនុស្សទាំងបីនាក់នោះមិនឃើញ​ ។

ជាទូទៅនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវបានគេមើលឃើញថា មានសន្តិសុខមិនសូវល្អនោះទេ គឺចោរជាច្រើនបានចូលទៅលួចរបស់របរ សម្ភារៈ និងលុយកាក់របស់អ្នកជំងឺ ដែលករណីច្រើនតែកើតឡើងជាញឹកញាប់ផងដែរ ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print