ភ្នំពេញ: ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពដេញវាយទៅលើជនរងគ្រោះមួយក្រុមទៀតនិងដំថ្មបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មរួចក្រុមជនសង្ស័យបានដោះយកគ្រឿងអលង្ការរបស់ជនរងគ្រោះអស់ពីខ្លួនហើយនាំគ្នាគេចខ្លួនបាត់ស្រម៉ោល។ក្រោមមកសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបីនាក់ដែលសង្ស័យជាបក្ខពួកយកទៅសាកសួផងដែ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ៤០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះលេខ៤៦៥ ផ្លូវលេខ១៩៨៨ខាងក្រោយ ក្លឹបហ្គោល ឡាញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះគីម ឈុនលី ភេទប្រុសអាយុ២៩ ឆ្នាំ មុខរបរអ្នកដឹកឥវាន់តាមអនឡាញ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល ស្រុខ្សាច់កណ្ដាល ខេត្តកណ្ដាល។មានប្រពន្ធមានឈ្មោះជា ដាលីន ភេទស្រីអាយុ ២១ ឆ្នាំមុខរបរធ្វើការរោងចក្រស្នាក់នៅផ្ទះជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបក្ខពួកជនសង្ស័យមួយក្រុមមានគ្នាជាច្រើននាក់និងជនរងគ្រោះមានគ្នាប្រមាណជា៨នាក់បានឈ្លោះប្រកែកគ្នានៅក្នុង(ក្លឹបហ្គោល ឡាញ) ដោយមិនដឹងថាមានរឿងអ្វីនោះទេបន្ទាប់មកក៍កើតជាជម្លោះដាក់គ្នារវាងជនសង្ស័យនិងជនរងគ្រោះរួចកើតជាហិង្សាបក្ខពួកជនសង្ស័យបានដេញវាយបក្សពួកជនបក្ខពួករងគ្រោះដល់កន្លែងកើតហេតុខាងលើបណ្ដាលឲ្យស្លាប់ម្នាក់ហើយក្រុមជនសង្ស័យបានដោះយកគ្រឿងអលង្ការនៅជាប់ខ្លួនជនរងគ្រោះអស់ពីខ្លួន។រួចមកបក្ខពួកជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថាគ្រឿងអលង្ការដែរនៅជាប់នឹងខ្លួនប្ដីរបស់គាត់ដែលបាត់នោះមាន ខ្សែកមាសមួយដំឡឹង ចិញ្ចៀនផ្លាកទីន ៥ ជីនិងនាឡិកាដៃមួយគ្រឿង។
បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនមនុស្សបីនាក់ដែលសង្ស័យជាបក្ខពួករបស់ក្រុមជនដៃដល់យកទៅសួរនាំ។
ក្រោយហេតុការណ៍សមត្ថកិច្ចបានទំនាក់ទំនងទៅខាងផ្នែកជំនាញចុះមកដល់កន្លែងកើតហេតុរួចធ្វើការហ៊ុំព័ទ្ធនៅនឹងកន្លែងកើតហេតុ។បន្ទាប់មកកម្លាំងជំនាញបានធ្វើកោសល្យវិច្ច័យទៅលើសពជនរងគ្រោះមានស្នាបបែកក្បាលផ្នែកខាងក្រោយនិងសៀបកាដែលជនសង្ស័យវាយនឹងដុំថ្មពិតប្រាដកមែន។រួចបានប្រគល់សាកសពឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។
ចំណែកមនុស្សបីនាក់ដែលត្រូវសមត្ថកិច្ចគាត់ខ្លួនកំពុងតែធ្វើការសួរនាំបន្តនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ៕