រថយន្តធុនធំបើកប៉ះដៃចង្កូតម៉ូតូធ្វើឲ្យស្រ្តីម្នាក់ស្លាប់ និងបុរសម្នាក់រងរបួសស្រាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈស្ត្រីម្នាក់បានស្លាប់និងបុរសម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ចរណ៍ រវាងរថ យន្តកៀរប៉ះដៃចង្កូតម៉ូតូកាលពីវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី២៩ខែ ធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្លូវចូលពន្ធនាគារ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោក សួន នីប៉ូ បានឲ្យដឹងថា៖ស្ត្រីដែលស្លាប់ឈ្មោះ អ៊ិត វី អាយុ ៦០ឆ្នាំ នៅភូមិជ្រុង ឃុំ សារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ចំណែកបុរសដែលរងរបួស មិនទាន់ស្គាល់អត្តសញ្ញា ដោយគាត់និយាយមិនទាន់ចេញ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកហ៊ីណូ ពណ៌ខៀវ សណ្តោងរ៉ឺម៉ក ដឹកកុងទីន័រ ពាក់ស្លាកព្រះសីហនុ 3A.1728 ធ្វើដំណើរពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ. 1S.6230 បើកបរក្នុងទិសដៅពីត្បូងឆ្លងផ្លូវបត់ឆ្វេងទៅទិសខាងលិច បណ្តាលរថយន្តកៀរប៉ះនិងដៃចង្កូតដួល ស្ត្រីដែលរួមដំណើរមិនបានពាក់មួកសុវត្ថិភាពបោកក្បាលស្លាប់ អ្នកបើកបររងរបួសស្រាល ។

សពជនរងគ្រោះត្រូវនគរបាល​​ជំនាញចរាចរណ៍ ដឹកយកទៅប្រគល់ជូនក្រុមគ្រួសារដល់គេហដ្ឋាន នៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ចំពោះមូលហេតុបង្កឲ្យមានគ្រោះថ្នាក់ អ្នកបើកម៉ូតូឆ្លងផ្លូវបត់ឆ្វេង មិនបានប្រយ័ត្ន ។ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនចាត់ វត្ថុតាងម៉ូតូនិងរថយន្ត យកទៅរក្សាទុកនៅស្នងការដ្ឋាន ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print