ខេត្តបន្ទាយមានជ័យ ៖ ស្នេហាត្រី កោណនៅផ្ទះសំណាក់មួយ ក្នុងក្រុងប៉ោយ ប៉ែត បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ដោយសារបុរសជាប្តី បានតាមទាន់ប្រពន្ធនាំប្រុសសហាយចូលផ្ទះសំណាក់ ធ្វើឲ្យ បុរសជាប្តីមានកំហឹងយ៉ាងខ្លាំង ដេញវាយ ប្រុសសហាយរត់បាតជើងសព្រាត។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្នេហា ត្រីកោណនៅផ្ទះសំណាក់ ផ្អើលគេទាំង ព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២០ គឺដោយសារស្រ្តីជាប្រពន្ធ នាំសហាយចូលដេកក្នុងផ្ទះសណាក់ យីហោសេះមាស មួយកន្លែងនៅខាងជើងផ្លូវជាតិលេខ៥ ក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្នករត់ម៉ូតូឌុបប្រចាំផ្ទះសំណាក់ខាងលើ មានវ័យស្របាលគ្នា ក្នុងខ្ទង់អាយុជាង៣០ឆ្នាំបានប្រាប់ថា ប្តីមកតាមទាន់ប្រពន្ធមានសហាយនៅផ្ទះសំណាក់ខាងលើ ដោយដឹងពីកូនជាអ្នកប្រាប់ ហើយប្តីមក ដល់ផ្ទះសំណាក់ ដឹងថាប្រពន្ធបានដេកជា មួយសហាយ បានចាក់សោពីក្រៅបន្ទប់ ហើយក៏ទូរស័ព្ទហៅសមត្ថកិច្ច តែមិនដឹងថា យ៉ាងណាទេបានជាសហាយនោះ បានចេញពីបន្ទប់មកក្រៅ រួចហើយក៏បានគប់ដុំថ្មទៅ លើបុរសជាប្តី ហើយប្តីនោះបានទាញញញួរ ដែលគេដាក់លក់គ្រឿងខ្ចៅខ្ចង នៅជិតនោះ បានទាញដេញ វាយសហាយរបស់ប្រពន្ធរត់ បាតជើងសព្រាត។
បងបង្កើតរបស់បុរសជាប្តី បានប្រាប់ឲ្យដឹងថា ប្អូនគាត់សព្វថ្ងៃរស់នៅជាមួយ ម្តាយបង្កើត នៅភូមិព្រៃព្រិច។ ប្អូនគាត់បានយកសហាយប្រពន្ធនោះមករស់នៅលើផ្ទះជាមួយ ហើយកន្លងមកគាត់មានការសង្ស័យទៅលើអ្នកទាំងពីរខាងលើនោះ ដែរ ព្រោះពេលប្តីទៅធ្វើការបាត់ប្រពន្ធនៅផ្ទះ សង្ស័យអីៗនឹងគ្នា ទើបមកដល់ថ្ងៃនេះគឺពិតប្រាកដមែន៕ នរិន្ទ្រ