បុរសដែលមានប័ណ្ណក្រីក្រខ្វះលុយសម្រាប់ព្យាបាល ពេលនេះខាងមន្ទីរពេទ្យផ្តល់អំណោយ និងបានពិនិត្យសុខភាព ផ្តល់ថ្នាំសម្រាប់ព្យាបាលជំងឺ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលស្លេកស្លាំង ហើយប្រាប់ថាខាងមន្ទីរអត់ទទួលព្យាបាលដោយខ្វះលុយ៥ពាន់នោះ ពេលនេះខាងមន្ទីរពេទ្យខេត្តបានហៅមកពិនិត្យសុខភាព និងផ្តល់ថ្នាំសម្រាប់ធ្វើការព្យាបាលជំងឺហើយ រួមនឹងផ្តល់អំណោយអោយផងដែរ ។

12499486_933002806791127_1531882959_o

នៅព្រឹកថ្ងៃទី៥ ខែមករានេះ បុរសឈ្មោះ លឹម វណ្ណដារ៉ា រស់នៅភូមិភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាអ្នកទីទ័លក្រ បានប្រាប់ថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នោះគាត់ពិតជាបានមកមន្ទីរពេទ្យបង្អែកខេត្តពិតប្រាកដមែន ប៉ុន្តែនៅពេលដែលគាត់មកនោះជួបនារីម្នាក់ដែលពុំមានឯកសណ្ឋានពេទ្យ បានប្រាប់គាត់ថា គាត់ត្រូវបង់សេវាសុខាភិបាលចំនួន១ម៉ឺនរៀល ប៉ុន្តែនាពេលនោះគាត់មាន៥ពាន់រៀល ក្រោយពីឮដូចនេះ រូបគាត់បានអូសកង់មកមន្ទីរព័ត៌មានតែម្តង ។

ពេលមកដល់មន្ទីរព័ត៌មានគាត់បានប្រាប់គេថា គាត់មានលុយ៥ពាន់រៀល​តែពេទ្យតម្រូវអោយបង់សេវា១ម៉ឺនរៀល តែគាត់អត់លុយទើបមកអោយជួយរកសប្បុរសជនជួយគាត់ផង ។

ពាក់ព័ន្ធនឹងករណីនេះ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ លោកសូរិន្ទី រ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានបដិសេធន៍ថា អ្នកជំងឺរូបនេះមិនបានមកជួបពិគ្រោះយោបល់ជាមួយនិងបុគ្គលិកពេទ្យនោះទេ គឺអ្នកជំងឺជួបនារីម្នាក់ដែលពុំមានឯកសណ្ឋានជាពេទ្យ ហើយមានអាយុខ្ទង់១៦ ទៅ១៧ឆ្នាំ ដោយប្រាប់ថា មាន១ម៉ឺនទើបអាចពិនិត្យសុខភាពបាន ។

ហើយនៅព្រឹកនេះខាងមន្ទីរពេទ្យខេត្ត បានយកអ្នកជំងឺនេះមកពិនិត្យនិងព្យាបាលជំងឺ ដោយអោយថ្នាំយកទៅហូបសម្រាប់ព្យាលបាលជំងឺរបស់គាត់ ហើយប្រសិនបើគាត់អាចសម្រាកនៅនិងមន្ទីរពេទ្យនេះបាន ក្រុមគ្រូពេទ្យនិងព្យាបាលជូនគាត់ដោយមិនយកប្រាក់ពីគាត់នោះទេ ។ ក្រៅពីនេះខាងមន្ទីរពេទ្យបានផ្តល់អំណោយដល់គាត់មួយចំនួនផងដែរ ៕

12463844_933003410124400_1915037876_n

12507687_1562696250687916_866669334733432684_n

12470973_932475103510564_885302670_o

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print