ទៀត​ហើយ​! ! តាំងខ្លួនជាសមត្ថកិច្ចដេញឃាត់យុវជនម្នាក់ប៉ុន្តែត្រូវ​វនគរបានប៉ុស្តិ៍ស្រះចកចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់ស្លៀកពាក់ស៊ីវិលរួចតាំងខ្លួនថាជាសមត្ថកិច្ចខាងពន្លត់អគ្គីភ័យបានជិះម៉ូតូមួយគ្រឿងគ្មានស្លាកលេខប្រដេញចាប់យុវជនម្នាក់គំរាមវាយខ្នោះបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកចេញមកជួយអន្តរាគមន៍សួរនាំរកឃើញមានកាតក្លែងក្លាយធ្វើការឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣៥នាទីយប់ថ្ងៃទី០៦ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវR6នៅចំណុចប្លុកបឹងកក់ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សីបានអោយដឹងថាមុនពេលកើតហេតុមានយុវជនម្នាក់ជាជនរងគ្រោះមានឈ្មោះនី ភេទប្រុសអាយុ២០ឆ្នាំស្នាក់នៅមិនពិតប្រាកដបានដើរតែម្នាក់ឯងមកពីក្តាន់ពីរហូតដល់ចូលក្នុងបឹងកក់ផ្លូវR6គល់បំនងទៅម្តុំអង់តែនស្រាប់តែលេចមុខបុរសម្នាក់ពាក់អាវសុីវិលជិះម៉ូតូវីវ៉ាពណ៌ខ្មៅគ្មានស្លាកលេខបានជិះមកស្រែកអោយឈប់រួចចង់វាយខ្នោះថែមទៀតហើយអួតខ្លួនឯងថាជាប៉ូលិសនៅអង្គភាពអគ្គីភ័យជាជំនួយការមេចង់ចាប់ដោយចោទថាយុវជននោះមានថ្នាំញ្ញៀនបោះចោលតាមផ្លូវទើបបង្កអោយមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចប៉ុស្តិ៍ស្រះចកចុះមកអន្តរាគមន៍សួរនាំជនសុីវិលខាងលើនេះឲ្យបង្ហាញកាតសម្គាល់អង្គភាពជាកាតគុបពីក្លែងក្លាយទើបសមត្ថកិច្ចប៉ុស្តិ៍ស្រះចកឃាត់ខ្លួនយកទៅសួរនាំតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់និងក៏សាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញចាត់ការបន្តតាមច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print