គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងពង្រឹងច្បាប់ចរាចរលើផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញៈ ដើម្បីពង្រឹងសន្តិសុខ  សណ្តាប់ និងអនុវត្តគោលនយោបាយភូមិ_សង្កាត់ មានសុវត្ថិភាព  អោយមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរលើផ្លូវជាតិលេខ១ និងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខណ្ឌ ។

ជាក់ស្តែងនៅយប់ថ្ងៃ៨ ខែមករា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោក រស់ សុភក្តិ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើផ្លូវជាតិ​លេខ១ ចំនុចមុខស្ថានីយ៍ប្រេងPTT ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ក្នុងយុទ្ធនាការនេះដែរកម្លាំងចម្រុះត្រួតពិនិត្យអ្នកជិះម៉ូតូជាង២០០គ្រឿង អប់រំអ្នកជិះម៉ូតូអត់ដាក់កញ្ចក់  អត់ពាក់មួកសុវត្ថិភាព ជាង២០នាក់ តែមិនបានធ្វើការផាកពិន័យនោះទេ ។

សូមបញ្ជាក់ថា យុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គណៈបញ្ជាការឯកភាពខណ្ឌបានអនុវត្តក្នុង១​សប្តាហ៍យ៉ាងតិចក៍៤ដងដែរនៅគ្រប់ផ្លូវទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌ សំដៅធ្វើយ៉ាងណារួមគ្នាអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ អោយមានប្រសិទ្ធិភាព និងពង្រឹងច្បាប់ចរាចរ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print