រកឃើញហើយសាកសពនារី២នាក់ ដែលលង់ទឹកនៅកោះស្នេហា

ចែករំលែក៖

ខេត្កកណ្តាល៖ សាកសពនារី២នាក់ដែលបាត់ខ្លួន ក្នុករណីលិចទូក ខណៈទៅលេងកោះស្នេហានៅស្រុកមុខកំពូល កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចជំនាញរកឃើញហើយ ។
គួររំឮកថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នារីរងគ្រោះទាំង២នាក់ រួមទាំងមនុស្សជាង១០នាក់ទៀត បាននាំគ្នាជិះទូកក្នុងគោលបំណងទៅលេងកោះស្នេហា លុះជិះចេញពីច្រាំងចម្ងាយប្រហែលជាង១០ម៉ែត្រទូកក៏បានលិចចូលក្នុងទន្លេរ ធ្វើឲ្យនារីរងគ្រោះទាំង២នាក់បាត់ខ្លួនតែម្ដង មូលហេតុដែលធ្វើឲ្យទូកលិច គឺបណ្ដាលមកពីលើសចំណុះ ។ លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញបានបន្តធ្វើការតាមរក បានប្រទះឃើញសាកសពនារីរងគ្រោះទាំង២នាក់អណ្ដែតលើផ្ទៃទឹកទន្លេរចម្ងាយពីកន្លែងកើតហេតុប្រហែល២៥០ម៉ែត្រ ។
បច្ចុប្បន្ន សាកសពនារីរងគ្រោះ ត្រូវបានកម្លាំងជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា សាកសពនារីរងគ្រោះឈ្មោះយឿង ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរក្រឡុកស្រា មានទីលំនៅ ភូមិឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ស្រី ណា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print