ម៉ូតូកង់បីដឹកបន្លែបើកបុករថយន្តកូរ៉េដឹកកកពីក្រោយបណ្តាលអោយបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញៈបុរសម្នាក់ជាអ្នកដឹកបន្លែនឹងត្រីយកទៅអោយម៉ូយការនៅឯម្តុំភ្នំប្រសិទ្ធបើកម៉ូតូកង់បីងងុយដេកបានជារេចង្កូតមកបុករថយន្តដឹកទឹកកកពីក្រោយពេញទំហឹងបណ្តាលអោយបោកក្បាលស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង5នឹង30នាទីភ្លឺថ្ងៃទី០១ខែកុម្ភះ ឆ្នាំ2020តាមបណ្តោយ ផ្លូវជាតិលេខ៥ នៅចំណុចក្បែរនឹងយឿត្រីគីឡូ៩ ស្ថិតនៅក្នុងក្រុម1ភូមិ3 សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សុីម មេន អាយុ47ឆ្នាំ ស្នាក់នៅម្តុំចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុនេះគេបានឃើញរថយន្តមួយគ្រឿងម៉ាកហុីនយ៉ាន់ដាយកូរ៉េដឹកទឹកកក ពណ៌ខៀវពាក់ស្លាកលេខកណ្តាល2A1939 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ដោយឈប់រថយន្តក្បែរក្បាលទៅជើង ខណៈនោះស្រាប់តែមានបុរសម្នាក់បើកម៉ូតូកង់បីដឹកបន្លែ របស់គាត់គោលបំណងដឹកយកទៅអោយម៉ូយនៅឯម្តុំភ្នំប្រសិទ្ធធ្វើដំណើរមកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងលុះដែលបើកមកដល់ចំណុចកើតហេតុស្រាប់តែជនរងគ្រោះគាត់ងងុយដេកដោយសារតែដឹកបន្លែចេញមកពីម្តុំចំការដូងហើយមួយណារថយន្តដឹកទឹកកកគាត់ឈប់អត់មានដាក់អីសំគាល់ទើបជ្រុលបុកពីក្រោយបណ្តាលឲ្យជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯម្ចាស់អ្នកបើកបររថយន្តដឹកទឹកកកវិញទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅឯការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកឯសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print