ស្រេន វុធថា និយាយពីចាយពេលសល់ពីសិល្បៈទាំងអស់ដើម្បីសកម្មភាពសប្បុរសធម៌ និងសង្គម

ចែករំលែក៖

ភ្នំពេញ៖ លោក ស្រេន វុធថា ទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនក្រោយពីតារាសម្តែងរូបនេះចាយពេលវេលារបស់ខ្លួនសេសសល់ពីសិល្បៈមកចូលរួមសកម្មភាពមនុស្សធម៌ និងកិច្ចការងារសង្គម។ តារារូបនេះលើកឡើងថាជាការងារដែលលោកបំពេញហើយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយសប្បាយចេញពីក្នុងចិត្ត។ 

ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ តារាសម្តែងរូបនេះបញ្ជាក់ថា ការងារសិល្បៈរបស់លោកនៅតែបន្តទៅមុខជាធម្មតា ដោយទទួលបានការថតភាពយន្តទាំងភាពយន្តខ្លី ភាពយន្តភាគ និងភាពយន្តខ្នាតធំជាដើម។ លោកថាប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានចាយ ពេលវេលាមួយចំនួនពីសិល្បៈលោកតែងយកទៅជួយដល់កិច្ចការងារសង្គម ពិសេសការងារមនុស្សធម៌ជួយដល់ជនទីទ័លក្រ និងចាស់ជរាគ្មានទីពឹង និងការងារបរិស្ថានជាដើម។ លោកថាលោកមិនមានទ្រព្យធនច្រើនសម្រាប់ការជួយពួកគាត់មែន ប៉ុន្តែលោកនៅមានកម្លាំង ទឹកចិត្ត ដោយរួមគ្នាជាមួយមិត្តភ័ក្កិ ហើយក៏មានសប្បុរសជនមួយចំនួនជួយបន្ថែមការការផ្សព្វផ្សាយរបស់លោកតាមបណ្តាញសង្គមហ្វេសប៊ុក និងមានសប្បុរសជនមួយចំនួនមានទំនុកចិត្តនិងទឹកចិត្តអាណិតជនគ្មានទីពឹងទើបសកម្មភាពនេះនៅតែបន្ត។ លោកបញ្ជាក់ថាសកម្មភាពសប្បុរសធម៌ទាំងនេះមិនមែនធ្វើឡើងដើម្បីល្បីឈ្មោះ ឬចង់បានមុខមាត់ការកោតសរសើរទេ ប៉ុន្តែលោកចង់ឲ្យមានសកម្មភាពនៃការជួយគ្នា ចែករំលែកក្តីស្រលាញ់ទៅកាន់គ្នាទៅវិញទៅមកក្នុងនាម ប្រជាជនខ្មែរដូចគ្នា ហើយលោកពិតជាសប្បាយចិត្ត និងមានអារម្មណ៍ជ្រះថ្លា ស្រស់ស្រាយក្រោយបានជួយដល់កិច្ចការងារសង្គម ពិសេសជួយដល់ទុរគតជនគ្មានទីពឹង។ លោកថាលោកនិងក្រុមការងារជាសិល្បករដូចគ្នាតែងទទួលដំណឹងជាបន្តបន្ទាប់ពីទស្សនិកជន អំពីទុរគតជដែលត្រូវការជំនួយ ហើយលោកក៏តែផ្សព្វផ្សាយ ដើម្បីស្វែងរកជំនួយបន្ថែមពីលើកលោកនិងមិត្តភ័ក្កិហើយភាគច្រើនលោកបានចុះទៅដល់ផ្ទាល់ដើម្បីប្រគល់ជំនួយ និងជាការជួយលើកទឹកចិត្តដល់ពួកគាត់ផងដែរ។ 

លោកនៅមានគម្រោងមួយថ្មីទៀតសម្រាប់ក្រុមការងារនោះគឺការនាំជនចាស់ជរាដែលគ្មានទីពឹង ឬក្រីក្រដែលពុំដែលបានធ្វើដំណើរទៅទស្សនានៅតំបន់ប្រាសាទបុរាណខ្មែរ នាខេត្តសៀមរាប ដោយលោកនិងក្រុមកា រងារនឹងធ្វើការចែករំលែក និងស្វែងរកជំនួយដើម្បីជួយឲ្យពួកគាត់បានសប្បាយចិត្ត និងបានស្គាល់ទឹកដីដ៏ពិសិដ្ឋរបស់ខ្មែរខ្លួនឯង។ លោករំពឹងថាសប្បុរសជនជាច្រើនថែមទៀត និងបន្តជួយចែករំលែកទឹកចិត្ត ទ្រព្យធន តាមលទ្ធភាពទៅកាន់ជនក្រីក្រលំបាក និងត្រូវការជំនួយនោះ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print