ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១២០ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានរៀបចំពិធីសំណេះសំណាល ជាមួយមន្រ្តីនគរបាលចូលនិវត្តន៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ៖មានការចូលរួមដោ លោក វរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ-លោក អធិការរង ,តំណាងក្រុមការងារអតីតយុទ្ធជនខណ្ឌឫស្សីកែវ-នាយផ្នែក ,មន្រ្តីនគរបាលចូលនិវត្តន៍ចំនួន ៧នាក់ ។ ក្នុងនោះ លោក វរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានចែកជូនដល់កងកម្លាំងនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចំនួន ០៧នាក់
អតីតមន្ត្រីដែលចូលនិវត្តន៍ក្នុងម្នាក់ៗទទួលបាន៖ អង្ករ០១បេ ,ស្រាបៀរ ០១កេស ,ភេសជ្ជៈ ០១កេស ,ថវិកា ចំនួន ៥០,០០០រៀល ។
អំណោយទាំងនេះបានមកពីលោក ឧកឧត្តម យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ ដែលតំណាងឱ្យអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះ លោក យឹម លាង ៕ ដោយ ៖ ស រស្មី