ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជាបានកើន ឡើងយ៉ាងខ្លាំងពីជាង ៦០មូលដ្ឋាន រហូតមក ដល់ ជាង១ម៉ឺន៥ពាន់មូលដ្ឋាន នាពេលបច្ចុប្បន្ន ដោយ បានស្រូបទាញកម្លាំងពលកម្ម ជិត ២លាននាក់ ព្រមទាំងបានផ្ដល់ការងារធ្វើដោយប្រយោលដល់កម្មករនិយោជិត ទាំងក្នុងស្រុក និងបរទេសជាច្រើនសែននាក់ផ្សេងទៀត ហើយក្នុងចំនួននេះជាង៦០ ភាគ រយនៃរោងចក្រសហគ្រាសទាំងនោះ គឺមានទីតាំងក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងវគ្គផ្សព្វ ផ្សាយស្ដីពីនីតិវិធីនៃការចុះបញ្ជីរការសមាជិក (បស ស)និងនិតិវិធីនៃការផ្ដល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ សម្រាប់សមាជិក (បស ស)ក្នុងមូលដ្ឋានរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧ កុម្ភះ ២០២០ នៅសាលារាជធានីភ្នំពេញ ។
លោក មាន ចាន់យ៉ាដា បានមានប្រសាស ន៍លើកឡើងថា៖ ក្នុងរយៈពេលជាងពីរទសវ ត្សរ៍ នេះពោលគឺចាប់តាំងពីឆ្នាំ ១៩៩៧មក ចំនួនរោងចក្រ សហគ្រាសនៅក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំងពី៦៤ មូលដ្ឋាន រហូតមកដល់ ១៥៦៦៤មូលដ្ឋាននិងបានស្រូបទាញកម្លាំងពលកម្មពី៨២០០០នាក់ ដល់ជិត ២លាននាក់ព្រមទាំងបានផ្ដល់ការងារធ្វើដោយប្រយោលដល់កម្មករនិយោជិតទាំងក្នុងស្រុកនិងបរទេសជាច្រើនសែននាក់ផ្សេង ទៀត កំពុងបំពេញការងារយ៉ាងសកម្ម ហើយចំនួន ជាង៦០ភាគរយនៃរោងចក្រសហគ្រាសទាំងនោះ គឺមានទីតាំងក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
លោកបន្តទៀតថា៖ កម្មករនិយោជិតភាគ ច្រើនក្នុងប្រទេសកម្ពុជាគឺជាស្ត្រី ក្នុងអត្រាប្រមាណ៨៣ភាគរយ និងមានអាយុក្រោម ៣០ ឆ្នាំលើសពី៧២ភាគរយ។ ឈរលើមូល ដ្ឋាននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ចំណង២ និងខ្សែ ៤ ដើម្បីផ្ដល់សក្តានុពលក្នុងវិស័យនេះនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិក។
លោកបញ្ជាក់ថា៖ ចំណង២ មានន័យថា សន្តិភាពនិងការអភិវឌ្ឍដែលជាបរិស្ថានគ្របដណ្ដប់រួម ហើយមានអន្តរសកម្មភាពជាមួយគ្នាទៅវិញទៅមកមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនកម្ពុជាគ្រប់រូបនឹងភាពរីកចម្រើនរបស់ជាតិមាតុភូមិ។
ចំពោះគោលនយោបាយចុងខ្សែ៤មាន ន័យថាចុងខ្សែទី ១ ការទាក់ទាញវិនិយោគ ដើម្បីលើកកម្ពស់កំណើននិងបង្កើតការងារដល់ពលករខ្មែរ។ចុងខ្សែទី ២ លើកកម្ពស់ជីវភាពនិងផលិតផលការងារ។ ចុងខ្សែទី ៣ធានាសុខមាលភាពកម្មករនិងចុងខ្សែទី៤ ការធានាលក្ខខណ្ឌការងារសមរម្យដល់កម្មករ។
លោកមាន ចាន់យ៉ាដា ក៏បានបញ្ជាក់ ឲ្យដឹងផងដែរថាគិតចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់ពេលនេះ ប ស ស បានចុះបញ្ជីកា សហគ្រាសក្នុងវិស័យឯកជន សរុបចំនួន ១៥៦៦៥ សហគ្រាសដែលមានកម្មករនិយោ ជិតចំនួន១៩៣៥១៤១នាក់ត្រូវបានការ ការពារពីគ្រោះថ្នាក់ការងារ ។ ដោយឡែកសម្រាប់ផ្នែកថែទាំសុខភាពត្រូវបានដាក់ឲ្យដំណើរ ការ ចាប់ពី ខែកញ្ញាឆ្នាំ២០១៦ ដែលមកដល់ ពេលនេះ ប ស ស បានចុះបញ្ជីកសហគ្រាស ក្នុងវិស័យឯកជន១១០៩៥សហគ្រាស មានកម្មករសរុបចំនួន១៩១៩១០៨នាក់និងគ្រឹះស្ថានសាធារណៈ៣៦ ស្ថាប័ន សម្រាប់មន្ត្រីសាធា រណៈ អតីតមន្ត្រីរាជការនិងអតីតយុទ្ធ ជន៣៣៨៥០៨នាក់សរុបអ្នកទទួលផលចំនួន២២៥៧៦១៦នាក់។
លោកមាន ចាន់យ៉ាដា ក៏បានធ្វើការណែនាំ ដល់ភាគីពាក់ព័ន្ធនូវការងារចំនួន៣ ចំណុចផងដែរ ក្នុងនោះ លោកស្នើអោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់កិច្ចសហការល្អ ដើម្បីដោះស្រាយបញ្ហាដែល សមាជិក បសស បាននិងកំពុងជួបប្រទះជាពិសេសលើការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដោយផ្អែកតាមច្បាប់និងយន្តការដែលមានស្រាប់ ដើម្បីឱ្យបងប្អូនកម្មករនិ យោជិតយើងអាចទទួលបានតាវកាលិកនិងអត្ថប្រយោជន៍ផ្សេងៗទៀតពី បសស ។ ទី២ ចំពោះ និយោជក ម្ចាស់សហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណា ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារអោយមាននប្រសិទ្ធភាព ខ្ពស់និងត្រូវរួសរាន់ចុះបញ្ជីកាសហគ្រាសគ្រឹះស្ថានអតិកម្មករ និយោជកនឹងត្រូវចូលរួមបង់វិភាគទានឱ្យបានទាន់ពេលវេលា សម្រាប់របបធានារ៉ាប់ រងហានិភ័យការងារនិងរបបធានារ៉ាប់រងសុខភាព ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។
លោកស្នើឲ្យស្នងការរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញនិងគ្រប់អង្គភាពពាក់ព័ន្ធត្រូវចូលរួមសហការជាមួយបេឡាជាតិរបបសង្គម អនុវត្តការងារនេះឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកលើកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករកម្មការិនីស្របតាមគោលនយោបាយជាតិគាំពារសង្គមសម្រាប់រាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖ សំរិត