គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះត្រួតពិនិត្យអ្នកបើកបររថយន្តដែលប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញៈ ដើម្បីចូលរួមទប់ស្កាត់ក៍ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានបើកយុទ្ធនាការជាថ្មីម្តងទៀតដើម្បីត្រួតពិនិត្យអ្នកបើកបររថយន្តដែលប្រើប្រាស់នូវសារធាតុញៀន នៅមុខវត្តចំប៉ា កំណាត់ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
យុទ្ធនាការនេះដឹកនាំដោយលោកហ៊តគីមនី អភិបាលរងខណ្ឌ , លោកឡូ ភារម្យ អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ដោយប្រើប្រាស់កម្លាំសរុប ជាង៤៨នាក់ រួមមាន, មន្ត្រី និងកម្លាំង សណ្ដាប់ធ្នាប់ខណ្ឌ​, កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ ។
ជាលទ្ធផល​បានត្រួតពិនិត្យអ្នកបើកបរ រថយន្តធុនធំរកសារធាតុញៀនបានចំនួនសរុប៤០ គ្រឿង ក្នុងនោះរកឃើញអ្នកបើកបរមានសារធាតុញៀន បានចំនួន ០៤ នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌចាត់ការតាមនីតិវិធីច្បាប់ ដោយឡែកអ្នកបើកបរ២នាក់ទៀតដែលដឹងខ្លួនឯងថា ប្រើប្រាស់ថ្នាំញៀន បានរត់ចេញពីរថយន្ត គេចខ្លួនបាត់ ។
ជនសង្ស័យទាំង៤នាក់មានៈ ទី១-ឈ្មោះ ភា រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តអោយក្រុមហ៊ុនជីក្បាលគោ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ធ្លាប់ប្រើប្រាស់ថ្នាំញៀន៣ខែមកហើយ មានស្រុកកំណើតនៅភូមិល្វា ឃុំសៀងខ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង , ទី២-ឈ្មោះវុន សាវុធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបររថយន្ត បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្រុកកំណើតភូមិគល់សំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ធ្លាប់ប្រើប្រាស់២ខែហើយ , ទី៣-ឈ្មោះឡុច យ៉ែម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តដឹកឥដ្ឋឯកជន មានស្រុកកំណើត ភូមិស្វាយភ្លោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង កន្លែងធ្វើការ នៅភូមិស័ក្តិ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រើប្រាស់៦ខែហើយ និងទី-ឈ្មោះឯក ដាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបើកបរថយន្តស្ទូចឯកជន មានទីភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ធ្លាប់ប្រើប្រាស់២ខែមកហើយ ។
លោកហ៊ត គីមនី អភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ឲ្យដឹងថា ដោយសារមានការណែនាំពីលោកអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌច្បារអំពៅ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោកផ្ទាល់ បានដាក់គោលដៅត្រួតពិនិត្យអ្នកបើកបររថយន្តដែលប្រើប្រាស់នូវសារធាតុញៀន រកឃើញអ្នកបើកបរដែប្រើប្រាស់សារធាតុញៀនចំនួន៤នាក់ ចំនែក២នាក់ទៀតរត់ចោលរថយន្ត ។ យុទ្ធនាការនេះនិងធ្វើបន្តទៀតនៅគ្រប់ផ្លូវទាំងអស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ តែគោលដៅដែលសំខាន់គឺផ្លូវជាតិលេខ១ ព្រោះជាផ្លូវជាតិដ៍សំខាងសម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទធ្វើចរាចរ
លោកអភិបាលរងបានបន្តទៀតថាមិនត្រឹមតែត្រួតពិនិត្យនូវសារធាតុញៀននោះទេបើរថយន្តធំណាដែលមានបិតស្គុតពណ៌ខ្មៅនៅលើកញ្ចក់ឬក៏បាំងវាងនននៅមុខកញ្ចក់ត្រូវតែបកចេញដើម្បីស្រួលងាយមើលទៅខាងមុខ ។
ជាមួយគ្នានេះដែរលោកអភិបាលរងខណ្ឌសំណូមពរដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តដឹកកុងតឺន័រ មុននិងសម្រេចទទួលយកអ្នកបើកបររថយន្តត្រូវត្រួតពិនិត្យបញ្ហាសុខភាពជាមុនសិន ដើម្បីទប់ស្កាត់កុំអោយមានអ្នកបើកបរប្រើប្រាស់សារធាតុ និងជាការរួមចំណែកកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរ ។
ដោយឡែកលោក ឡូ ភារម្យ អធិការរង ខណ្ឌច្បារអំពៅទទួលការងារគ្រឿងញៀនបានប្រាប់អ្នកយកព័ត៍មានថាក្នុងការត្រួតពិនិត្យឆែកឆេរអ្នកបើកបររថយន្តប្រើប្រាស់សារធាតុញៀន កម្លាំងសមត្ថកិច្ចឃាត់ត្រួតពិនិត្យរថយន្តចំនួន៤០គ្រឿងនឹងរកឃើញអ្នកបើកបររថយន្តដែលមានសារធាតុមានជាប់ក្នុងខ្លួន០៤ នាក់ ដោយឡែករថយន្តទាំង៤គ្រឿងត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅខាងក្រុមហ៊ុនអោយមកយកទៅវិញ ៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print