ឆ្មក់បង្ក្រាប់ទីតាំងលួចបើកល្បែងស៉ីសងតាមអនឡាញនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ ទីតាំងបើកលេង ល្បែងភ្នាល់បាល់តាមអនឡាញមួយកន្លែងត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះបង្ក្រាប់កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៣:៥០នាទីរសៀល នៅផ្ទះលេខ១១១ ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងបើកលេងល្បែងភ្នាល់បាល់តាមអនឡាញនេះធ្វើឡើងក្រោមការណែនាំបញ្ជារផ្ទាល់ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ គណៈបញ្ជាការឯកភាពខណ្ឌ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ ។ ពេលចុះដល់ទីតាំងកម្លាំងចម្រុះពិនិត្យជាក់ស្តែងឃើញមានការបើកលេង ល្បែងភ្នាល់បាល់តាមអនឡាញ ។ បន្ទាប់ពីមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សម្រេចឃាត់ខ្លួនមនុស្សចំនួន៧ នាក់ដក ហូតម៉ូតូ១០គ្រឿង កុំព្យូរទ័រចំនួន១៦គ្រឿង ទូរទស្សន៍ចំនួន៥ គ្រឿង តុ ៨ កៅអីចំនួន១០ និងកង្ហា3 គ្រឿង ចំពោះសម្ភារៈខាងលើបានយកមករក្សាទុកនៅសាលាខណ្ឌបណ្តោះអាសន្ន ។ ដោយឡែកមនុស្សចំនួន៧នាក់ និងម៉ូតូ១០គ្រឿង បានបញ្ជូនទៅអធិការ ដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យចំនួន៧នាក់រួមមាន ៖
១-ឈ្មោះ ម៉េង លី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។
២-ឈ្មោះ សេង ហឿន ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។
៣-ឈ្មោះ ហុង ហេង ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ។
ទាំង០៣នាក់ រស់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៤-ឈ្មោះ សៀវ ម៉ិញ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម មុខរបរ ចាក់សាក់ រស់នៅភូមិព្រះពន្លា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
៥-ឈ្មោះ ទុយ អឿន ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
៦-ឈ្មោះ ហេង វិចិត្រ ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន រស់នៅភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
៧-ឈ្មោះ តាំង កម្សត់ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print