ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ បង្កើត​សាលា​បណ្ដុះបណ្ដាល​ក្រុម​ឧទ្ទាម​សម្រាប់​វាយប្រហារ​លោក​ខាងលិច​

ចែករំលែក៖

​ក្រុម​អ៊ិ​ ស្លា​ម​បង្កើត​រដ្ឋ​ IS​ បាន​ជ្រើស​ រើស​អ្នកឯកទេស​សព្វាវុធ​ និង​វិទ្យាសាស្ដ្រ​ សម្រាប់​បណ្ដុះបណ្ដាល​ដល់​ខ្មាន់កាំភ្លើង​ របស់​ខ្លួន​សម្រាប់​វាយប្រហារ​នៅ​ប្រទេស​ លោក​ខាងលិច​ ។​

images604716_4

​កម្លាំង​ទាហាន​សេរី​របស់​ក្រុមប្រឆាំង​ ស៊ី​រី​កន្លង​មក​ចាប់​បាន​អ្នកឯកទេស​ហ្វឹកហាត់​របស់​ក្រុម​ IS​ ជាមួយនឹង​ខ្សែ​ អាត់​វី​ដេ​អូ​ស្ដី​អី​ពី​ការ​ហ្វឹកហាត់​សម្រាប់​វាយប្រហារ​ក្នុង​តំបន់​អឺរ៉ុប​ ។​ នៅ​ក្នុង​ ឃ្លី​ប​វី​ដេ​អូ​នោះ​មាន​ទាំង​អាវុធ​របស់​អង់គ្លេស​ផង​ដែរ​ ។​

​ទីតាំង​បណ្ដុះបណ្ដាល​នោះ​ស្ថិត​នៅ​ ទី​ក្រុ​ង្រា​ឆ​ឆា​ប្រទេស​ស៊ី​រី​ហើយ​ការ​ហ្វឹកហាត់​នោះ​មាន​ទ្រង់ទ្រាយ​ធំ​ដោយ​មាន​ ទាហាន​ជា​ច្រើន​ចូលរួម​។​

​ខ្មាន់កាំភ្លើង​ដែល​បាន​ហ្វឹកហាត់​នៅ​ ក្នុង​សាលា​នោះ​មាន​ទាំង​វិធីសាស្ដ្រ​បង្កើត​ គ្រាប់បែក​កែ​ច្នៃ​ដោយ​ខ្លួនឯង​នៅ​គ្រប់​ ទិស​ទី​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម​ប្បី​វាយ​ ប្រហារ​ឱ្យ​ចំ​គោលដៅ​ ។​

​នៅ​មុន​ពេល​រុ​ស្ស៊ី​បើក​ការ​វាយប្រហារ​ អ្នក​ជំ​នាយ​ជា​ច្រើន​របស់​ក្រុម​អ៊ិ​ស្លា​ម​ បង្កើត​រដ្ឋ​បាន​ចាក​ចេញពី​ប្រទេស​ស៊ី​រី​និង​ អ៊ី​រ៉ា​ក់តាម​ប្រទេស​ទួ​រ​គី​ទៅ​កាន់​កន្លែង​ មាន​សុវត្ថិភាព​ដើម្បី​បន្ដ​ធ្វើ​សកម្មភាព​ហ្វឹកហាត​ត់​ក្នុង​ការ​សម្រេច​គោលដៅ​ នា​ពេល​អនាគត​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print