ភ្នំពេញ៖ ប្រជាពលរដ្ឋមានការសោកស្តាយយ៉ា ងខ្លាំងខណះខំចាប់ជនសង្ស័យជាចោ រគាស់ទ្វាររថយន្តលួចទ្រព្យសម្ បត្តិបានហេីយយកទៅប្រគល់ជូននគរបា លរដ្ឋបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បែជានគរបាលធ្វេសប្រហែងបណ្តោយឲ្ យរត់គេចខ្លួនបាត់ទាំងដៃជាប់ខ្នោះ បង្កការភ្ញាក់ផ្អេីលកាលពីរំលងអា ធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
តាមប្រភពបានឲ្យដឹងថា ជនសង្ស័យត្រូវបានបងប្អូនប្រជា ពលរដ្ឋ រងគ្រោះចាប់ឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពគាស់ទ្វា ររថយន្តលួចទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ នាំខ្លួនសាកសួរ នៅប៉ុស្តិ៍ កសាងសំណុំរឿងរួចរាល់ហើយ ឃុំទុកនៅជាន់ទី១ មន្ត្រីនគរបាលចុះមកក្រោម ។ លុះរហូតឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ត្រូវនាំខ្លួនទៅឃុំនៅផ្នែកជំនាញ ខណ្ឌ តែបែជាបាត់ជនសង្ស័យមិនដឹងទៅណាទេី បមានការភ្ញាក់ផ្អេីលនាំគ្នា តាមស្វែងរកយ៉ាងណាក៏មិនឃើញ បាត់ដោយសុវត្តិភាព ។
ប្រជាពលរដ្ឋបានដាក់សំនួរទៅលោកមេ ប៉ុស្តិ៍ថា ហេតុអ្វីបានជាជនសង្ស័យនៅជាប់ខ្ នោះជាន់ទី១ចំណែកកម្លាំងនគរបាលនៅ ជាន់ក្រោមបែជាជនសង្សយរត់រួចទៀ តតេីជនសង្ស័យចេះបំបាំងខ្លួនរឺយ៉ា ងណាបេីមាត់ច្រកចេញមានតែមួយ? សុខាសែនជ័យ