ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តសាកសួរ នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលព្រហើនបន្តការ Live រូបភាពស៊ិចស៊ីស្ទើរចេញកេរ្តិ៍ភេទ ។
សមត្ថកិច្ច អះអាងថា នាង ថៃ ស្រីនាង ប្រឈមនឹងបទល្មើសផុសរូបភាព និង សម្ភារៈអាសអាភាស យោងតាមមាត្រា៣៨និងមាត្រា៣៩ ច្បាប់ស្តីពីការប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដែលជាប់ទោសចាប់ពី១ខែដល់១ឆ្នាំ។
កាលពីទី១៨ ខែកុម្ភ: ឆ្នាំ២០២០ កន្លងទៅ នាង ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វេីការអប់រំ ណែនាំ និង ធ្វេីកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វេីអោយប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និង បានយល់ព្រមថតជាវីដេអូដេីម្បីសុំទោសជាសាធារណ:នូវកំហុសរបស់គាត់ ។
បន្ទាប់ពីធ្វេីកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង ១១៖៣០ នាទី ក៏បានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ។ ស្រាប់តែម៉ោង២៖៣៥នាទីរសៀលថ្ងៃដដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ ។
ដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៤៖២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀត ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តតាមនីតិវិធីច្បាប់ ៕