បុរសម្នាក់ចង.កបញ្ចប់ជីវិតនៅក្នុងបន្ទប់ទឹកចោលប្រពន្ធនិងកូន៤នាក់ឲ្យរស់នៅកំព្រាឪពុក

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ទំនងជាតូចចិត្តនឹងខ្លួនមានជម្ងឺប្រចាំកាយបានដាច់ចិត្តចង.ក បញ្ចប់ជីវិតនៅក្នុងបន្ទប់ទឹក។ សាកសពជនរងគ្រោះត្រូវបានកូនប្រុសអាយុ១៥ឆ្នាំប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៩ និង៥០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ទឹក ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ។

IMG-20160108-WA0016

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខែ្មរ មុខរបរកសិករ មានប្រពន្ធឈ្មោះ អួរ ស្រីស្រស់ អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មការីនីរោងចក្រ មានកូន៤នាក់ប្រុសម្នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបានបន្តថា អស់រយៈពេលប្រមាណ៦ខែមកហើយជនរងគ្រោះមានជម្ងឺស្ពឹកមួយកំណាត់ខ្លួន ។ ជម្ងឺនេះបានធ្វើឲ្យជនរងគ្រោះដើរមិនរួចម្តងម្កាលជាហេតុធ្វើឲ្យជនរងគ្រោះមានអារម្មណ៍មិនសប្បាយចិត្ត ពេលខ្លះអង្គុយនៅផ្ទះម្នាក់ឯងមិនមាត់.ក រកប្រពន្ធនិងកូន​ៗទៀតផង ។ នៅមុនពេលកើតហេតុជនរងគ្រោះបានបញ្ចេញទឹកមុខប្លែកៗដើរចូលទៅក្នុងបន្ទប់ទឹកទឹក តែប្រពន្ធកូនមិនចាប់អារម្មណ៍នោះ ដោយបាត់ជនរងគ្រោះមិនឃើញចេញពីបន្ទប់ទឹកវិញ កូនប្រុសបានទៅរុញទ្វារបន្ទប់ទឹកបើកចូលទៅមើលស្រាប់តែឃើញជនរងគ្រោះ​ជាឪពុកចង.កដោយខ្សែអង្រឹងនៅលើមេដំបូលបន្ទប់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ ។

សមត្ថកិច្ចនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រស្រុកអង្គស្នួលបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចង.ក ធ្វើអត្តឃាតខ្លួនឯងប្រាកដមែន ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

IMG-20160108-WA0017

IMG-20160108-WA0015

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print