រថយន្តបែនដឹកដីខ្សាច់ធុនធំមួយគ្រឿងបើកបុករថយន្តព្រុសបោកទៅក្បាលនាគ ថ្មពុះចែកទ្រូងផ្លូវបាក់២កង់

ចែករំលែក៖

ភ្នំពេញះរថយន្តបែនដឹកដីខ្សាច់ពេញមួយគ្រឿងបើកវ៉ាមិនផុតបុករថយន្តព្រុសមួយគ្រឿងបណ្តាលឲ្យបោកទៅលើក្បាលនាគថ្មពុះចែកទ្រូងផ្លូវបាក់កង់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 6 និង 50 នាទីព្រឹកថ្ងៃទី 21 ខែកុម្ភៈឆ្នាំ 2020 នៅចំណុចខារ៉ាអូខេរីករាយតាមបណ្ដោយផ្លូវជាតិលេខ 5 ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកminecraft ពណ៌សពាក់ស្លាកលេខភ្នំពេញ 3A-3405បើកបរដោយយុវជនម្នាក់ៗត្រូវបានស្គាល់ឈ្មោះឡើយ។រថយន្តរងគ្រោះម៉ាកព្រុសពណ៌សពាក់ស្លាកលេខភ្នំពេញ2AO- 3655រថយន្តរងការខូចខាតស្ទើរទាំងស្រុងបើកបរដោយស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រុសបើកបរដោយស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 5 ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុមានរថយន្តបែនដឹកខ្សាច់ពេញបើបរដោយយុវជនម្នាក់ធ្វើដំពីក្រោយហើយបានបើកវ៉ាខាងឆ្វេងដៃមិនផុតរេចង្កូតទៅបុករថយន្តគ្រោះបណ្តាលអោយត្រឡប់ក្បាលរថយន្តរងគ្រោះថយក្រោយបោកទៅនឹងក្បាលនាគថ្មពុះចែកទ្រូងផ្លូវបាក់អស់ 2 កង់ហើយរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះមិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុនឹងទាក់ទងទៅសមត្ថកិច្ចជំនាញនៃស្នងការចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីចុះមកវែងយករថយន្តរងគ្រោះនិងរថយន្តបង្កនិងអ្នកបើកបររថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print