ឆ្កែក៏ងាប់ ឯម៉ូតូត្រូវចោរយកទៅបាត់

ចែករំលែក៖

ខេត្តព្រៃវែង: សត្វឆ្កែមួយក្បាលបានងាប់ ដោយសារចោរដាក់ថ្នាំបំពុលយកម៉ូតូអស់មួយគ្រឿង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង ១៥នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ នៅត្រង់ចំណុចព្រែកផ្ទោល ស្ថិតភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

មន្ត្តី្រនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាសរបានឲ្យដឹងថា ករណីនេះកើតឡើងនៅផ្ទះជនរងគ្រោះ ឈ្មោះ ឈួន ហេង ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ ដែលបានបាត់បង់ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ កណ្ដាល 1N-4063 ដោយសារក្រុមចោរបានដាក់ថ្នាំបំពុលក្នុងសាច់គោឲ្យឆ្កែម្ចាស់ផ្ទះស៊ី ហើយពេលឆ្កែស៊ីហើយពុលងាប់ ក្រុមចោរចូលទៅកាត់សោលួចយកម៉ូតូពីក្រោមផ្ទះបាត់ដោយសុវត្ថិភាពតែម្តង ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូទៅផ្ញើដាក់ក្រោមផ្ទះឪពុក ចាក់សោ.ក គ្មានបន្ទប់ទុកដាក់ត្រឹមត្រូវនៅទេ។ លុះដល់វេលាម៉ោងប្រហែល ១ និង ១៥ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ក្រុមចោរបានបំពុលឆ្កែងាប់អស់មួយក្បាលនៅចម្ងាយពីផ្ទះប្រវែង១៣០ម៉ែត្រ រួចកាច់សោ ក អូសចេញតាមវាលស្រែខាងក្រោយផ្ទះទៅបាត់តែម្តង ។

លុះព្រឹកឡើងម្ចាស់ឃើញឆ្កែងាប់នៅជិតពំនូកចំបើង ដោយមានសាច់គោសម្រាប់បំពុលឆ្កែមួយថង់ ហើយបាត់ម៉ូតូពីក្រោមផ្ទះក៏រត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាសរ ធ្វើការស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print