នគរបាលខណ្ឌឬស្សីកែវម្នាក់មានទំនាស់វាយតបគ្នាជាមួយយុវជន៣នាក់នៅខណ្ឌសែនសុខរបួសទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវម្នាក់មានទំនាស់វាយតប់គ្នាជាមួយយុវជន៣នាក់រងរបួសទាំងសងខាងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

image1

ភាគីខាងយុវជន៣នាក់ទី១ ឈ្មោះ ពៅ ពិសិដ្ឋ ភេទ ប្រុស អាយុ25ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ អូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសត្រង់.ក)។ទី២ ឈ្មោះ ប៊ូ សុជាតិ ភេទប្រុស អាយុ22ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសត្រង់ក្បាល។ទី៣ ឈ្មោះ ជាតិ ស៊ីនួន ភេទ ប្រុស  អាយុ22ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសត្រង់ចិញ្ចើម)។ ចំណែកខាងភាគីខាងនគរបាលឬស្សីកែវមានឈ្មោះ ចាន់ ស៊ីវុត្ថា ហៅឌិត ភេទប្រុស មុខរបរមន្ត្រីនគរបាលខណ្ឌឬស្សីកែវ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសត្រង់ចិញ្ចើម និងក្បាល)។

ប្រភពថាពីយុវជន៣នាក់នោះថា ពួកខ្លួនប្រជុំគ្នាផ្ទះរកផឹកស៊ីតិចតួចស្រាប់តែលេចមុខ មន្ត្រីនគរបាលម្នាក់បានមកសួរពួកគេថា មកទីនេះធ្វើអី ប្រយ័ត្នចាប់ពិនិត្យជាតិស្រវឹង និងសារធាតុញៀន បន្តិចក្រោយមកក៍ផ្ទុះជាជំលោះពាក្យសម្តី ឈានដល់ការវាយតបគ្នា ដោយខាងមន្ត្រីនគរបាលបានវាយទៅលើយុវជន៣ នោះចំនួន២ដៃមុន រួចក្រតាយប្រតប់គ្នារហូតមានរបួសស្នាមទាំងសងខាង។

ក្រោយកើតហេតុខាងភាគីមន្រ្តីនគរបាលបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា និងបានតេទៅគំរាមប្រព័ន្ធខាងភាគី យុវជន៣នាក់ខាងលើថា ជួបវាត្រង់ណាធ្វើស៊ីត្រង់នោះ ឮដូចនេះ យុវជនទាំង៣នាក់ខាងលើបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋ បាលសង្កាត់ទឹកថ្លាក៏បានជួបគ្នា និងស្រែកឈ្លោះគ្នាបន្តទៀតផ្អើលពេញប៉ុស្តិ៍នគរបាល ។

ក្រោយពីមានការសម្របសម្រួលពីនគរបាលភាគីខាងយុវជន៣នាក់ជួយចេញថ្លៃព្យាបាលអោយទៅនគរបាលខណ្ឌឫស្សីកែវចំនួន១០០ដុល្លាដើម្បីបញ្ចាប់រឿង ៕

image2 (1)

IMG-20160108-WA0052

image4 (1)

image5 (1)

ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print