ចិនអរគុណមហាសេដ្ឋីអាមេរិក Bill Gates បានផ្តល់ជំនួយដល់​១០០លានដុល្លារ​សម្រាប់ទប់ទល់កូវីដ-១៩

ចែករំលែក៖

សារព័ត៌មាន​ស៊ីនហួ បានផ្សាយថា​​ប្រ បណ្តាអង្គការ​ អន្តរជាតិ​ បានផ្តល់ជំនួយជាច្រើន​ដល់ប្រទេសចិនដើម្បី​ទប់ស្កាត់ការឆ្លងរាលដាល នៃ​វីរុសកូវីដឥ១៩​។ ក្នុងចំណោមបុគ្គល អង្គារគឺ មហាសេដ្ឋី Bill Gates ​បានផ្តាល់ជំនួយច្រើនជាងគេ​ដល់ចិនរហូតដល់ទៅ​១០០លានដុល្លារ​។

នៅពេលនេះប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសរសេរលិខិតតបទៅលោក បៀល ហ្គេតស៍ (Bill Gates) វិញ បន្ទាប់ពីកំពូលមហាសេដ្ឋីអាមេរិករូបនេះ បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោកប្រធានាធិបតីចិន ពាក់ព័ន្ធនឹងស្ថានភាពនៃមេរោគ COVID-19 ដែលកំពុងបន្តរាតត្បាតនៅប្រទេសចិន។

សារលិខិតរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះទង្វើប្រកបដោយក្តីសប្បុរស នៃមូលនិធិ បៀល និង មេលីនដា ហ្គេតស៍ (Bill & Melinda Gates Foundation) ព្រមទាំងលិខិតដែលបង្ហាញអំពីសាមគ្គីភាពរបស់អ្នក ចំពោះប្រជាជនចិននៅក្នុងគ្រាដ៏ចាំបាច់នេះ»។

នៅក្នុងសារលិខិតរបស់លោក Bill Gates មកកាន់ប្រធានាធិបតីចិនបានបញ្ជាក់ថា «នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ មូលនិធិ Bill & Melinda Gates Foundation បានសម្រេចផ្តល់ថវិកា ១០០លានដុល្លារអាមេរិកជាជំនួយសង្គ្រោះបន្ទាន់ដល់ចិន ដែលភាគច្រើននឹងជួយដល់ប្រទេសចិន ដើម្បីជម្រុញការស្រាវជ្រាវ ទប់ស្កាត់ការរាតត្បាតបន្ទាន់ អភិវឌ្ឍថ្នាំព្យាបាល ផលិតវ៉ាក់សាំង និងធ្វើរោគវិនិច្ឆ័យ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print